៣ ចំណុច​ខ្លឹមៗលើ Galaxy A6|A6+ ២០១៨ ល្មម​ឲ្យ​អ្នកចាយ ៣០០ ដុល្លារ​មិន​ស្ដាយ​(វីដេអូ)

  • 2018-06-26 06:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy A6 និង A6 + ជា​ស្មាតហ្វូន​ធន់​កណ្ដាល​របស់ Samsung បាន​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក​ហើយជាមួយ​នឹង​ការ​បំពាក់​បច្ចេកវិទ្យា​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ ត្បិត​តែ​ជា​ស្មាតហ្វូន​ធន់​កណ្ដាល​ តែ​វា​មិន​ចាញ់​ស៊េរី S ប៉ុន្មាន​នោះ​ទេ។

Galaxy A6 និង A6 +

- មាន​ស្កេន​ក្រយៅ​ក្រោយ​អេក្រង់ - កាមេរ៉ា​អាច​ថត​ព្រាល​ផ្ទៃ​ខាងក្រោយ​បាន - ដោះ​សោរ​ដោយ​មុខងារ​ស្កេន​ផ្ទៃ​មុខ

+A6 2018

A6 2018

អេក្រង់​ទំហំ​ ៥,៦ អ៊ិញ​ប្រភេទ Infinity Display ក្រាល​ដោយ​កញ្ចក់ Super AMOLED ប្រើ​បន្ទះឈីប Exynos 9 ល្បឿន 1.7Ghz ទំហំ​ផ្ទុក 32GB ជាមួយ RAM 3GB អាច​ថែម​ម៉េម៉ូរី​កាត​ខាង​ក្រៅ​បាន។ កាមេរ៉ា​ក្រោយ​មួយ​គ្រាប់​ទំហំ ១៦ មេហ្គា កម្រិត aperture f1.7 ឯ​កាមេរ៉ា​មុខ​មួយ​គ្រាប់​ទំហំ ១៦ មេហ្គា​ដូច​គ្នា តែ​ខុស​កម្រិត aperture f1.9 មាន​មុខងារ​ស្កេន​ក្រយៅ​ដៃ​ខាង​ក្រោយ ប្រើ​រន្ធសាក​ភ្លើង​ប្រភេទធម្មតា មាន​ថាមពល​ថ្ម ៣០០០ មីលីអំពែ។ តម្លៃ៖ ២២៩ ដុល្លារ៕

+A6+ 2018

ចំពោះ A6 + មាន​មុខងារ​ខុសពី A6 បន្តិច​ត្រង់​មាន​អេក្រង់​ទំហំ​ ៦ អ៊ិញ​ប្រភេទ Infinity Display ក្រាល​ដោយ​កញ្ចក់ Super AMOLED ប្រើ​បន្ទះឈីប Snapdragon 450ល្បឿន 1.8Ghz ឬ Exynos SoC ទំហំ​ផ្ទុក 32GB ជាមួយ RAM 3GB អាច​ថែម​ម៉េម៉ូរី​កាត​ខាង​ក្រៅ​បាន។ កាមេរ៉ា​ភ្លោះ​ក្រោយ​ពីរគ្រាប់​ទំហំ ១៦ មេហ្គា​មួយ​គ្រាប់ កម្រិត aperture f1.7 និង​មួយ​គ្រាប់​- ទំហំ ៥ មេហ្គា​ កម្រិត aperture f1.9 ឯ​កាមេរ៉ា​មុខ​មួយ​គ្រាប់​ឡើង​ដល់ ២៤មេហ្គា​កម្រិត aperture f1.9 ជាមួយ​នឹង​ភ្លើង LED Flash មួយ​គ្រាប់ មាន​មុខងារ​ស្កេន​ក្រយៅ​ដៃ​ខាង​ក្រោយ ប្រើ​រន្ធសាក​ភ្លើង​ប្រភេទធម្មតា មាន​ថាមពល​ថ្ម ៣៥០០ មីលីអំពែ។ តម្លៃ៖ ៣៦៥ ដុល្លារ៕

មុខងារ Live focus (ព្រាល​ផ្ទៃ​ក្រោយ​)
មាន​ស្កេន​ក្រយៅ​ក្រោយ​អេក្រង់
កាម៉េរ៉ាមុខ ២៤ មេហ្គា​ f1.9 មាន​ភ្លើង LED Flash
កាមេរ៉ា​ភ្លោះ
អេក្រង់​ប្រភេទ Infinity Display ក្រាល​កញ្ចក់ Super AMOLED

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា