វីដេអូ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Galaxy A(2017)

  • 2017-01-24 11:07:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy A(2017) ដែល​ទើប​នឹង​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​កាល​ពី​ពេល​ថ្មីៗ មាន​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន ដែល​ខុស​ពី​ស៊េរី A(2016)។ ខាង​ក្រោម​នេះ​ជា​ការ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Galaxy A(2017)។

លក្ខណៈ​ពិសេស ៦ ចំណុច៖

  • Samsung Cloud៖ 15GB (ឥត​គិត​ថ្លៃ) និង Google Drive 100GB
  • មុខងារ​ចាក់សោ​កម្មវិធី (Secure Folder) ដូច​លើ Note 7
  • មុខងារ​សាក​ថ្ម​លឿន (Fast Charging)មាន​លើ A7 និង A5 (30 នាទី​បាន ៩០%) តែ​មិន​​មាន​លើ A3
  • មុខងារ​ស្កេន​ក្រយៅដៃ (Fingerprint Sensor) ស្កេន​បាន​លឿន​ត្រឹម 0.15 វិនាទី
  • មុខងារ​ការពារ​ជ្រាប​ទឹក​កម្រិត IP68 អាច​ធន់​នឹង​ទឹក​ជម្រៅ ១ ម៉ែត្រ​កន្លះ​រយៈ​ពេល ៣០ នាទី
  • តម្លៃ៖ ៣៣០ ដុល្លារ (A3), ៣៩៥ ដុល្លារ (A5) និង ៤៥០ ដុល្លារ (A7)

ការ​រចនា​រូបរាង

Galaxy A(2017) ទាំង​បី​ម៉ូឌែល(A3,A5,A7) មាន​ទំហំ​អេក្រង់​ខុស​គ្នា​តែ​បន្តិច​ទេ​ពោល​គឺ អេក្រង់ (A7) ៥,៧ អ៊ីញ,(A5)៥,២អ៊ីញ ប្រភេទFull HD Super AMOLED និង (A3) ទំហំ ៤,៧ អ៊ីញ ប្រភេទ HD ប៉ុណ្ណោះ ក្រាល​ដោយ​កញ្ចក់​ប្រភេទ Corning Gorilla Glass មិន​ងាយ​ឆ្កូត ឯ​តួ​ខ្លួន​ស្រោម​ដោយ​លោហៈ​ធាតុ កាន់​បាន​ពេញ​ដៃ​ល្អ មាន​រាង​ស្លីម​ជាង​ស៊េរី​ត្រកូល A ឆ្នាំ​មុន​បន្តិច ហើយ​កន្លែង​ដាក់​សុីមកាត​នៅ​ដាច់​ពី​រន្ធ MicroSD តែ​អាច​ដាក់​សុីម​បាន​ពីរ​ដដែល មាន​រន្ធ​បំពង​សំលេង​នៅ​ក្បែរ​នឹង​ប៊ូតុង​ចាក់​សោរ អាច​បញ្ចេញ​សំលេង​បាន​លាន់​ងំ​ល្អ ជាពិសេស​កន្លែង​រន្ធ​សាក​ថ្ម ប្ដូរ​មក​ប្រើ​ប្រភេទ USB Type-C មាន​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន (Fast Charging) (30នាទី​សាក​បាន​ដល់៩០% អាច​ប្រើ​បាន​ជាង ៦ ម៉ោង ដោយ​គិត​ពី​ការ​លេង​ហ្គេម​ក្រាហ្វិក​ធំៗ​ផង)។

សមត្ថភាព​ប្រើប្រាស់​ទូទៅ

Galaxy A(2017) ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android OS ជំនាន់ ៦ (Marshmallow) ប៉ុន្តែ​​អាច Upgrade ទៅ​ជំនាន់​ចុង​ក្រោយ (Android Nougat) បាន​ហើយ​បំពាក់​មក​ជាមួយ CPU ប្រភេទ Octa-core រត់​បាន​​ល្បឿន 1.9 GHz និង GPU ​ប្រភេទ Mali-T830MP3 មាន​មេម៉ូរី​ម៉ាស៊ីន​ខុស​គ្នា​ទៅ​តាម​ទំហំ​ពោល​គឺ (A7និង A5) មាន​មេម៉ូរី​ម៉ាស៊ីន 32GB បំពាក់ RAM 3GB និង (A3) មាន​មេម៉ូរី​ម៉ាស៊ីន16 GB បំពាក់ RAM 2GB ថាមពល​ថ្ម 3600mAh (A7), 3000mAh (A5) និង 2350mAh (A3) ដែល​ល្បឿន​និង​សមត្ថភាព​ប៉ុណ្ណេះ​អាច​ប្រើ​បាន​ដោយ​រលូន មិន​ស្អិត​ទាក់ៗ​នោះ​ទេ ហើយ​អាច​លេង​ហ្គេម​ប្រភេទ​ក្រាហ្វិក​ធំៗ បាន​ដូច​ជា ហ្គេម​អន​ឡាញ ឬ​ហ្គេម​ប្រណាំង​ឡានAsphalt 8 បាន​ដោយ​គ្មាន​បញ្ហា។

សមត្ថភាព​កាមេរ៉ា

Galaxy(A7 និង A5) បំពាក់​មក​ជាមួយ​កាមេរ៉ា​ក្រោយ​និង​មុខ​ទំហំ 16MP មាន​ភ្លើង Flash មួយ​គ្រាប់​មាន​មុខងារ autofocus កម្រិត Aperture f/1.9 អាច​ថត​រូប​បាន​ដល់​ទំហំ ១៦M (4608x3456) អាច​កំណត់​មុខងារ​ផ្សេងៗបាន​ដូចជា Pro, Panorama, HRD, Night moode, Food, និង​រូប​មាន​ចលនា GIF ឯ​វីដេអូ​ថត​បាន​ដល់​ទំហំ FHD (1920x1080) ចំណែក​កាមេរ៉ា​មុខ​មាន​ទំហំ 16 Mpដូច​គ្នា​អាច​ថត​រូប Selfie បាន​ស្អាត និង​មាន​មុខងារ Wide Selfie សម្រាប់​ថត​រូប​គ្នា​ច្រើន​ថែម​ទៀត​ផង។ រី​ឯ​​កាមេរ៉ា​ក្រោយ​សម្រាប់ A3 មាន​ទំហំ 13 MP និង​មុខ 8MP មាន​សមត្ថភាព​រាង​ទាប​ជាង​សិស្ស​ច្បង​ទាំង​ពីរ​បន្តិច តែ​អាច​ចាប់​យក​រូបភាព​បាន​ស្អាត​ដូច​គ្នា។

ប្រព័ន្ធ​សុវត្ថិភាព

Galaxy A(2017) ភ្ជាប់​មក​ជាមួយ​មុខងារ​ចាក់សោ​កម្មវិធី (Secure Folder) ដូច​លើ Note 7 មាន​មុខងារ​ស្កេន​ក្រយៅដៃ (Fingerprint Sensor) ស្កេន​បាន​លឿន​ត្រឹម 0.15 វិនាទី​និង​អាច​កំណត់​សុវត្ថិភាព​អ្នក​ប្រើ​បាន​យ៉ាង​ប្រសើរ។

គុណ​វិបត្តិ

ស្មាតហ្វូន​ត្រកូល Galaxy A(2017) ចំណុច​អវិជ្ជមាន​ដែល​គួរ​ចាប់​អារម្មណ៍​គឺ Fingerprint Sensor ឆាប់​ធ្លាក់​គុណភាព​ពោល​គឺ ការ​ស្កេន​មិន​រហ័ស​ដូច​ដើម​បើ​ធៀប​ទៅ​នឹង​មុខងារ​នេះ​ដូច​គ្នា​របស់ត្រកូល S7 ឬ S7 Edge ក្នុង​រយៈ​ពេល​ប្រើ ២ សប្ដាហ៍​ដូច​គ្នា ហើយ​ចំពោះ Galaxy A(3,5) អេក្រង់​តូច​បន្តិច​ធ្វើ​ឲ្យ​ការ​លេង​ហ្គេម​ប្រភេទ​ក្រាហ្វិក​ធំៗ​មិន​សូវ​ជា​រលូន​ទេ តែ​យ៉ាង​ណា​ប្រភេទ​ត្រកូល A ​មិន​មែន​សម្រាប់​ការ​លេង​ហ្គេម​ក្រាហ្វិក​នោះ​ទេ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី