Galaxy A ០១៧ ធន់​ទឹក​និង​ចម្លង​បច្ចេកវិទ្យា Note 7 ត្រៀម​វាយ​លុក​ទីផ្សារ​ក្នុង​ស្រុក​ចុង​ខែ​នេះ

  • 2017-01-06 02:50:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy A3, A5 និង A7 បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា តែ​មាន​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ​ដែល​បាន​ចាប់​កាន់​និង​តេស្ត​ម៉ាស៊ីន​ត្រកូល A ស៊េរី​ថ្មី​ទាំង​បី​នេះ។

A ទាំង​បី បំពាក់​សុទ្ធ​តែ​បច្ចេកវិទ្យា ការពារ​ជ្រាប​ទឹក​កម្រិត IP68 ដែល​អាច​ធន់​នឹង​ទឹក​ជម្រៅ ១ ម៉ែត្រ​កន្លះ​រយៈ​ពេល ៣០ នាទី។ Secure Folder, USB Type C និង Always-On Display ដែល​ធ្លាប់​ប្រើ​លើ Note 7 ត្រូវ Samsung យក​មក​បំពាក់​លើ​ត្រកូល A ឆ្នាំ​នេះ។

កាមេរ៉ា​មុខ​និង​ក្រោយ A5 និង A7 ទំហំ​ដល់​ទៅ 16MP កាន់​តែ​ខ្លាំង​សម្រាប់​ការ​ថត​រូប Selfie និង​ថត​រូប​នៅ​ទី​ងងឹត ឯ A3 បំពាក់​កាមេរ៉ា​ក្រោយ 13MP និង​មុខ 8MP។

មុខងារ​សាក​ថ្ម​លឿន (Fast Charging) ធ្លាប់​មាន​លើ Note 7 ពេល​នេះ​បាន​យក​មក​បំពាក់​លើ A5 និង A7 ០១៧ តែ​សម្រាប់ A3 មិន​មាន​មុខងារ​នេះ​ឡើយ។

បើ​តាម​តំណាង Samsung នៅ​កម្ពុជា អះអាង​ថា A3,A5 និងA7 បំពាក់​មុខងារ Carrier Matching ដែល​ងាយ​ស្រួល​សម្រាប់​ការ​ប្រើប្រាស់​ស៊ីម​ពីរ។ នេះ​បាន​ន័យ​ថា ពេល​អ្នក​ចង់​ទូរសព្ទ​ទៅ​ប្រព័ន្ធ​ទូរសព្ទ​ណាមួយ នោះ​ស្មាតហ្វូន​នឹង​ចាប់​យក​ប្រព័ន្ធ​ទូរសព្ទ​ក្រុមហ៊ុន​នោះ​ដោយ​ស្វ័យ​ប្រវត្តិ អ្នក​មិន​ចាំ​បាច់​ហត់​ជ្រើស​រើស​ស៊ីម​ណាមួយ​ឡើយ។

លក្ខណៈ​សម្បត្តិ​ទូទៅ៖

  • អេក្រង់៖ ៥,៧អ៊ីញ (A7) , ៥,២អ៊ីញ (A5) និង ៤,៧អ៊ីញ (A3)។ អេក្រង់ Full HD Super AMOLED សម្រាប់ A7 និង A5 ឯ A3 ប្រភេទ HD
  • មេម៉ូរី៖ 32GB និង RAM 3GB (A7និង A5), 16GB និង RAM 2GB (A3)
  • កាមេរ៉ា​ក្រោយ​និង​មុខ៖ 16MP (A7 និង A5), 13MP ក្រោយ​និង​មុខ 8MP សម្រាប់ A3
  • Samsung Cloud៖ 15GB (ឥត​គិត​ថ្លៃ) និង Google Drive 100GB
  • មុខងារ​ចាក់សោ​កម្មវិធី (Secure Folder) ដូច​លើ Note 7
  • មុខងារ​សាក​ថ្ម​លឿន (Fast Charging) មាន​លើ A7 និង A5 តែ​មិន​​មាន​លើ A3
  • មុខងារ​ស្កេន​ក្រយៅដៃ (Fingerprint Sensor)
  • ថាមពល​ថ្ម៖ 3600mAh (A7), 3000mAh (A5) និង 2350mAh (A3)
  • តម្លៃ៖ ៣៣០ ដុល្លារ (A3), ៣៩៥ ដុល្លារ (A5) និង ៤៥០ ដុល្លារ (A7)
  • ពណ៌៖ ខ្មៅ, មាស និង ពណ៌​កំបោរ។

ខាង Samsung បញ្ជាក់​ថា ស្មាតហ្វូន​ស៊េរី A 2017 នេះ ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​តាម​បណ្ដា​ហាង​ទូរសព្ទ​ពី​ថ្ងៃ ០៦ នេះ​ត​ទៅ ឯ​កាល​បរិច្ឆេទ​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា​ផ្លូវការ​នៅ​ថ្ងៃ ២១ មករា​ខាង​មុខ៕

អត្ថបទ៖ ផាន់និត

អត្ថបទថ្មី