​ស្រុក​ខ្មែរ​ នរណា​ហ៊ាន​ទិញ iPhone 7 មាស​សុទ្ធ តម្លៃ​ជិត​​មួយ​ម៉ឺន​ដុល្លារ (វីដេអូ)

  • 2016-10-26 18:47:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 7/7 Plus 24Kt Limited Edition ធ្វើ​ពី​មាស​សុទ្ធ ដាក់​លក់​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​តម្លៃ​ជិត​​​ស្មើ​​រថយន្ត​ទំនើប​មួយ​គ្រឿង។

 

 

iPhone 7/7 Plus ​មាស​ទាំង​ពីរ​ម៉ូដែល​នេះ រចនា​ដោយ​ក្រុមហ៊ុន ZG HIT របស់​អង់គ្លេស ហើយ​លក្ខណៈ​ពិសេស​​ផ្នែក​ខាង​ក្នុង​​របស់​វា​ដូច​គ្នា​ទៅ​នឹង iPhone 7/7 Plus ធម្មតា​ដែរ។ នៅ​ក្នុង​ប្រអប់ iPhone ទាំង​ពីរ មាន​លិខិត​បញ្ជាក់​​របស់​ក្រុមហ៊ុន​មួយ​សន្លឹក ធ្វើ​ពី​មាស​សុទ្ធ។

 

 

ស្មាតហ្វូន​ស៊ីវិល័យ​ធ្វើ​ពី​មាស​នេះ​ដាក់​លក់​នៅ​ហាង The V Store ក្នុង​តម្លៃ ៧ ៨០០ ដុល្លារ និង ៩ ៨០០ ដុល្លារ។ លេខ​ទូរសព្ទ​ទាក់ទង៖ ០១៦ ៧៧០ ៧៧១។

 

 

 

បើ​មាន​ប្រាក់​ប្រហែល​មួយ​ម៉ឺន​ដុល្លារ​ហ៊ាន​​ទិញ iPhone 7/7 Plus ធ្វើ​ពី​​មាស​​សុទ្ធ​នេះ​ដែរ​ទេ?  

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទពេញនិយម