Smart ប្រជែង​ឈ្នះ​ច្រើន​ប្រទេស ឈ្នះ​ពាន​មាស​ពី​សិង្ហបុរី

  • 2018-06-27 10:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Smart Axiata បាន​ទទួល​រង្វាន់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​ល្អ​បំផុត​ក្នុង​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​នៅ​តំបន់​អាស៊ី​កាល​ពី​ម្សិលមិញ​ដោយ​ក្រុមហ៊ុន Telecom Asia ដែល​មាន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​លោក Kanishka Wickrama ជា​តំណាង​ឲ្យ​ក្រុមហ៊ុន​ក្នុង​ការ​ទទួល​ពាន​ក្នុង​ពិធី Gala Award នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍ Suntec ប្រទេស​សិង្ហបុរី។

ជយលាភី​នេះ បាន​ចម្រាញ់​ពី​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌា ហ្វីលីពីន ឥណ្ឌូណេស៊ី ដែល​រើស​ឡើង​ពី​អ្នក​ជំនាញ​ឯករាជ្យ​ក្នុង​ឧស្សាហកម្ម​នេះ ដោយ​បោះ​ឆ្នោត​ផ្អែក​លើ​ការ​ច្នៃ​ប្រឌិត លទ្ធផល​ការងារ​ផ្នែក​ហិរញ្ញវត្ថុ បច្ចេកវិទ្យា ភាព​ដឹក​នាំ​ក្នុង​ទីផ្សារ និង​អភិបាល​កិច្ច​សាជីវកម្ម។

នាយក​ប្រតិបត្តិ Smart Axiata លោក ថូម៉ាស់ ហ៊ុន បាន​និយាយ​ថា៖ “នេះ​ជា​មោទនភាព​សម្រាប់​យើង និង​ប្រទេស​កម្ពុជា ដោយ​ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​ល្អ​បំផុត​ក្នុង​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​ក្នុង​តំបន់"។

ថ្មីៗ​នេះ Smart ក៏​ទើប​ទទួល​ស្គាល់​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា ជាមួយ​ពាន​រង្វាន់​មាស សម្រាប់​ការអនុវត្ត​ច្បាប់​ពន្ធ និង​បាន​កោត​សរសើរ​ជា​ប្រតិបត្តិ​ករ ទូរគមនាគមន៍​ចល័ត​ដំបូង​គេ​ដែល​ទទួល​បាន​ពាន​រង្វាន់​នេះ ហើយ​ដើម​ឆ្នាំ​នេះ ក៏​ទទួល​បាន​ពាន​រង្វាន់​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ល្អ​បំផុត​របស់​កម្ពុជា និង​ពាន​រង្វាន់​ក្រុមហ៊ុន​ដែល​មាន​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម​ល្អ​បំផុត​ក្នុង​ប្រទេស​កម្ពុជា ពី Global Banking and Finance Review ៤ ឆ្នាំ​ជាប់​គ្នា។

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Smart Axiata ឬ​ចូល​ទៅ​វិបសាយ www.smart.com.kh

អត្ថបទ៖ វិទូ