ស៊ុយអែត ចាប់​ដៃ​ ម៉ិកស៊ីកូ ​​ឡើង​វគ្គ​១៦​ក្រុម ខណៈ​ជើងឯក​ឆ្នាំ​ចាស់ អាល្លឺម៉ង់ ហាល​អាវ

  • 2018-06-27 16:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បញ្ចប់​ក្នុង​ពូល​ F បាន​រក​ឃើញ​ក្រុម​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ​គឺ​​ជម្រើស​ជាតិ​ស៊ុយអែត​ និង ម៉ិកស៊ីកូ ​នៃ​ពាន​រង្វាន់ FIFA World Cup 2018 ប៉ុន្តែ​ក្រុម​ការពារ​តំណែង​ជើងឯក​​ចាស់ ​អាល្លឺម៉ង់ ​ចុក​ឈាម​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នេះ។

ការ​ប្រកួត​រវាង​ស៊ុយអែត និង​ម៉ិកស៊ីកូ

វា​ជា​ការ​ប្រកួត​ដ៏​រន្ធត់​​​សម្រាប់​បញ្ចប់​ពូល​​​ដែល​ធ្វើ​ឲ្យ​កីឡាករ និង​អ្នក​គាំទ្រ​របស់​ខ្លួន​បុក​ពោះ​មិន​ស្ទើរ​ទេ។ ក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ីកូ​ដែល​ធ្វើ​បាន​យ៉ាង​ល្អ​​​​២​ប្រកួត​កន្លង​មក​ ឈ្នះ​ទាំង​២​ប្រកួត​ដោយ​មាន​៦​ពិន្ទុ​នោះ​ បែរ​ជា​ភ្លាត់​ចាញ់​ប្រកួត​​ចុង​ក្រោយ​ក្នុង​ពូល​នេះ​ដោយ​​​ថ្វី​ជើង​​​ ស៊ុយអែត​ ក្នុង​​លទ្ធផល​ ៣-០។ ៣​គ្រាប់របស់​ស៊ុយអែត​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Augustinsson នៅ​នាទី​ទី​៥០ និង​គ្រាប់​ទី​២​រក​បាន​ដោយ​កីឡាករ Granqvist ពី​ការ​ស៊ុត​ពិន័យ​១១​ម៉ែត្រនាទី​ទី​៦២ ខណៈ​គ្រាប់​ទី​៣​ជា​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​របស់​ម៉ិកស៊ីកូ​គឺ Edson Alvarez នៅ​នាទី​ទី៧៤។ យ៉ាង​ណា ម៉ិកស៊ីកូ នៅ​តែ​អាច​ឡើង​​ជា​មួយ​​ ស៊ុយអែត​ ​ដោយ​មាន​​៦​ពិន្ទុ​ស្មើ​គ្នា​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

ចំណែក​ក្រុម​​ការពារ​តំណែង​ជើងឯក​​​ចាស់ អាល្លឺម៉ង់ បាន​ក្អួត​ឈាម​​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នេះ​ដែល​គ្រប់​គ្នា​គិត​ថា មិន​លំបាក​យក​ឈ្នះ​កូរ៉េ​ខាង​ត្បូង​ឡើយ ប៉ុន្តែ​បែរ​ជា​ត្រូវ​​​ហាល​អាវ​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ បន្ទាប់​ពី​​ចាញ់​​កូរ៉េ​ខាង​ត្បូង​​ ២-០។ វា​ស្ទើរ​តែ​មិន​ជឿ​​ដែល​ក្រុម​ខ្លាំង​លើ​លោក​អាល្លឺម៉ង់​មិន​អាច​ធ្វើ​អ្វី​កូរ៉េ​ខាង​ត្បូង​​​ដែល​មក​ពី​អាស៊ី។ ២​គ្រាប់​រក​កូរ៉េ​ខាង​ត្បូង​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Y.Kim នៅ​នាទី​ទី​៩០ និង​ប្រធាន​ក្រុម H.Son នៅ​នាទី​ទី​៩០+៦៕

ក្រុម​កូរ៉េ​ខាង​ត្បួង​អបអរជ័យជម្នះ​លើ​អាល្លឺម៉ង់

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម