តាំង​ពី​ឆ្នាំ​៩៨​មក​ មាន​តែ​ប្រេស៊ីល​ប៉ុណ្ណោះ​ដែល​លើក​ពាន​ហើយ​មិន​ធ្លាក់​ក្នុង​ពូល​ World Cup

  • 2018-06-28 00:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​ធ្លាក់​ចេញ​ពី​ World Cup នៅ​រុស្ស៊ី​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្រោយ​ចាញ់​ជើង​ខ្លាំង​អាស៊ី​ដោយ​លទ្ធផល​ ២​ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​បិទ​ឆាក​ពូល​F កាល​ពី​យប់​មិញ។​

អាល្លឺម៉ង់​ដែល​ត្រូវ​ការ​ឈ្នះ​យ៉ាង​ចាំ​បាច់​បំផុត​ដើម្បី​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជាមួយ​ម៉ិកស៊ិក​នោះ​មិន​អាច​ទម្លាយ​រនាំង​ការពារ​ដ៏​រឹងមាំ​ និង​អ្នក​ចាំ​ទី​ដៃ​ស្អិត​របស់​កូរ៉េ​បាន បែរ​ជា​របូត​រហូត​២​គ្រាប់​នៅ​ចុង​ម៉ោង​ ដែល​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​ Young-Gwon Kim និង​ Heung-Min Son ធ្វើ​ឲ្យ​ពួកគេ​មិន​ត្រឹម​អស់​ឱកាស​ឡើង​ទេ​ ថែម​ទាំង​បញ្ចប់​ពូល​នៅ​បាត​តារាង​ថែម​ទៀត។

ក្រឡេក​ទៅ​មើល​អតីតកាល​វិញ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក​ក្រុម​ដែល​លើក​ពាន​ World Cup ច្រើន​តែ​ធ្លាក់​វគ្គ​ចែក​ពូល​នៅ​ World Cup បន្ទាប់​មាន​តែ​ប្រេស៊ីល​មួយ​ប៉ុណ្ណោះ​ដែល​ឈ្នះ​ឆ្នាំ​២០០២ ហើយ​ធ្លាក់​វគ្គ​៨​ក្រុម​នៅ​ World Cup ២០០៦។

ឆ្នាំ​១៩៩៨៖ បារាំង​ឈ្នះ​ World Cup (ក្នុង​ប្រទេស​បារាំង​ផ្ទាល់) ឆ្នាំ​២០០២៖ បារាំង​ធ្លាក់​វគ្គ​ចែក​ពូល (នៅ​កូរ៉េ ជប៉ុន)

ឆ្នាំ​២០០៦៖ អ៊ីតាលី​ឈ្នះ​ World Cup (នៅ​អាល្លឺម៉ង់) ឆ្នាំ​២០១០៖​ អ៊ីតាលី​ធ្លាក់​វគ្គ​ចែក​ពូល​ (នៅ​អាហ្វ្រិក)​

ឆ្នាំ​២០១០៖ អេស្ប៉ាញ​ឈ្នះ​ World Cup (នៅ​អាហ្វ្រិក)​ ឆ្នាំ​២០១៤៖ អេស្ប៉ាញ​ធ្លាក់​វគ្គ​ចែក​ពូល​ (នៅ​ប្រេស៊ីល)

ឆ្នាំ​២០១៤៖ អាល្លឺម៉ង់​ឈ្នះ World Cup (នៅ​ប្រេស៊ីល) ឆ្នាំ​២០១៨៖ អាល្លឺម៉ង់​ធ្លាក់​វគ្គ​ចែក​ពូល​ (នៅ​រុស្ស៊ី)៕

អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម