Ozil ប៉ះសម្ដីមួយប្រាវជាមួយអ្នកគាំទ្រអាល្លឺម៉ង់ ក្រោយធ្លាក់នៅ World Cup
- 2018-06-28 02:00:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ozil ប៉ះសម្ដីមួយប្រាវជាមួយអ្នកគាំទ្រអាល្លឺម៉ង់ ក្រោយធ្លាក់នៅ World Cup
ចន្លោះមិនឃើញ
Mesut Ozil បានប៉ះពាក្យសម្ដីជាមួយអ្នកគាំទ្ររបស់អាល្លឺម៉ង់ប៉ុន្មាននាក់ ពេលដែលគេដើរចេញពីទីលាន ក្រោយមិនអាចជួយក្រុមឡើងទៅវគ្គបន្ត ដោយចាញ់ក្រោមស្នៀតកូរ៉េខាងត្បូង ២-០។
ក្រុមអ្នកគាំទ្រមួយក្រុមដែលអង្គុយជិតច្រកដើរបានចង្អុលនិងស្ដីបន្ទោសទៅលើខ្សែបម្រើរបស់ Arsenal ខាងលើ។ ឃើញសកម្មភាពបែបនេះ Ozil ទប់ចិត្តមិនបានក៏តបតសម្ដីវិញ។ ទន្ទឹមគ្នានោះមានបុគ្គលិកខាងអាល្លឺម៉ង់ម្នាក់បានទាយ Ozil ចេញដើម្បីបញ្ចប់ជម្លោះ។
កីឡាករវ័យ២៩ឆ្នាំមានអារម្មណ៍ខកចិត្តជាខ្លាំងសម្រាប់លទ្ធផលចាញ់កូរ៉េខាងត្បូង ២-០ ធ្វើឲ្យក្រុមលោក Joachim Low ស្ថិតនៅបាតតារាងពូល F ធ្លាក់ចេញពីកម្មវិធី World Cup ក្នុងនាមជាក្រុមការពារជើងឯក។ នេះជាការដើរតាមគន្លងរបស់អេស្ប៉ាញ អ៊ីតាលីនិងបារាំង ដែលជាក្រុមការពារជើងឯក តែធ្លាក់ត្រឹមវគ្គចែកពូល៕