ពីរ​រឿង​កើត​ឡើង​ផ្ទួនៗ ផ្អើល​អស់​អ្នក​​កំពង់សោម

  • 2018-06-28 04:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍​ពីរ​បាន​កើត​ឡើង​កាល​ពី​សប្ដាហ៍​មុន​នៅ​ខេត្ត​ព្រះសីហនុ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ទូទៅ​ចាប់​អារម្មណ៍​។ មាន​ករណី​ប្លន់​មួយ និង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ប៉ុន្តែ​​អ្វី​ដែលធ្វើ​ឲ្យ​មហាជនផ្តោត​ការ​តាមដាន​កាន់​​តែ​ខ្លាំង​ គឺតួ​អង្គ​សំខាន់​ជា​រថយន្ត Rolls-Royce ដែល​រឹត​តែ​ធ្វើ​ឲ្យ​ព័ត៌មាន​ក្តៅ​គគុក​ឡើង​។

រថយន្ត​ជនល្មើស​

ករណី​ដំបូង​គឺ​ការ​ប្លន់​ដែល​បង្ក​ដោយ​ជនជាតិ​ចិន​មួយ​ក្រុម​ បាន​ប្រើប្រាស់​មធ្យោបាយ​រថយន្ត Rolls-Royce ប្រព្រឹត្ត​បទ​ល្មើស​ប្លន់​ប្រដាប់​អាវុធ លើ​ជនរងគ្រោះ​ជា​អ្នក​បើក​រថយន្ត​តាក់ស៊ី​។ ក្នុង​ហេតុការណ៍​នេះ ជនរងគ្រោះ​បាន​បាត់បង់​លុយ​កាក់​និង​ទ្រព្យសម្បត្តិ​ជាប់​ខ្លួន​មួយ​ចំនួន។

តាម​ការ​សារភាព​របស់​ជនល្មើស​ក្រោយ​សមត្ថភាព​កិច្ច​បង្ក្រាប​ភ្លាមៗ​ បាន​ឆ្លើយ​សារភាព​ថា ពួកគេ​ប្លន់​ជន​រងគ្រោះ​ដោយសារ​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក ដោយ​ប្រើល្បិច​ហៅ​តាម​កម្មវិធី WeChat ហៅ​ទៅ​ដឹក​ទៅ​កន្លែង​ស្ងាត់ រួច​ធ្វើសកម្មភាព​ប្លន់​​តែ​ម្តង។

ករណី​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ទៀត​ដែរ​គឺ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​ Rolls-Royce បាន​បើក​បុក​បង្គោល​ភ្លើង​និង​បុក​រះ​បង្ក​ការ​ខូចខាតទ្រព្យសម្បត្តិ​សាធារណៈ។ កាន់​តែ​ខូចខាត​ធ្ងន់ធ្ងរ​គឺ​រថយន្ត Rolls-Royce ទៅ​វិញទេ ដែលគេ​ដឹង​ថា​រាល់​គ្រឿង​មួយៗ​មិន​ថា​តូច​មិន​ថា​ធំ​លើ​រថយន្ត​កំពូល​ថ្លៃ​នេះ តម្លៃ​មិន​ថោក​ទេ។

រូបថត៖ Postnews
រូបថត៖ Postnews

អាន​អត្ថបទ​

អត្ថបទ៖ ប៊ុណ្ណារ៉ា