ជប៉ុន​ជា​ក្ដី​សង្ឃឹម​ចុងក្រោយ​របស់​អាស៊ី សម្រាប់​ការ​ឈាន​ទៅ​វគ្គ​បន្ត

  • 2018-06-28 08:10:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​៥​ក្រុម​ចេញ​ពី​ទ្វីប​អាស៊ី​​ចូលរួម​ក្នុង​កម្មវិធី​ World Cup បាន​ធ្លាក់​អស់​៤​ក្រុម​ហើយ​នៅ​សល់​តែ​ជប៉ុន​មួយ​គត់​ដែល​ត្រូវ​កំណត់​ជោគ​វាសនា​យប់នេះ។

ក្រុម​អាស៊ី​ដែល​ហាលអាវ​រួមមាន៖ អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត កូរ៉េខាងត្បូង​និង​អូស្ត្រាលី។​ ​ក្រុម​​រហស្សនាម​សាម៉ូរៃ​ខៀវ​បច្ចុប្បន្ន​កំពុង​នៅ​លេខ​១​ពូល H មាន​៤​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​សេណេហ្គាល់ ឯ​កូឡុំប៊ី​នៅ​លេខ​បី​មាន​៣​ពិន្ទុ ប៉ូឡូញ​នៅ​បាត​តារាង​​គ្មាន​ពិន្ទុ​រាប់។ រាត្រី​នេះ​ជប៉ុន​ត្រូវ​តទល់​នឹង​ប៉ូឡូញ និង​កូឡុំប៊ី​ជួប​សេណេហ្គាល់។

សម្រាប់​ប្រកួត​នេះ​ជប៉ុន​មាន​ភាគរយ​ឡើង​ច្រើន ប៉ុន្តែ​ត្រូវ​​ប្រឹងប្រែង​កុំ​ឲ្យ​ភ្លាត់​​ដូច​អាល្លឺម៉ង់​ឲ្យ​សោះ។ ជប៉ុន​ត្រូវ​ការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ ដើម្បី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ។ យ៉ាង​ប្រសិន​ជា​ជប៉ុន​ចាញ់​ប៉ូឡូញ​ ហើយ​កូឡុំប៊ី​និង​​សេណេហ្គាល់​ប្រកួត​ស្មើ នោះ​ជប៉ុន​នឹង​ធ្លាក់​​ ដោយ​សារ​ចាញ់​គ្រាប់​បាល់​ចំណេញ​របស់​កូឡុំប៊ី។

ក្រឡេក​មើល​​ពូល​ Gដែល​ត្រូវ​ប្រកួត​យប់​នេះ​ដូច​គ្នា អង់គ្លេស​ប៉ះ​បែលហ្ស៊ិក ស្របពេល​ក្នុង​ទាំង​ពីរ​មាន​កៅអី​នៅ​វគ្គ​១៦​ស្រាប់​ទៅ​ហើយ ខណៈ​ទុយណេស៊ី​ជួប​ប៉ាណាម៉ា​លេង​បង្គ្រប់​កិច្ច។ អង់គ្លេស​និង​បែលហ្ស៊ិក​ត្បិត​តែ​​​​លេង​មិន​បារម្ភ​ក្ដី​ តែ​ពួក​គេ​តាំង​ចិត្ត​ចង់​ឈ្នះ​រៀងខ្លួន​ដើម្បី​កិត្តិយស៕ ​​​​​​​​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី