ក្រៅ​ពី​លេង​ម៉ូត​សក់ Pogba ក៏​ចាយ​មិន​តិច​ដែរ​លើ​ការ​លេង​ម៉ូត​ខោ​អាវ

  • 2018-06-28 14:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​ស្គាល់​ថា ជា​កីឡាករ​ដែល​ចូល​ចិត្ត​ដូរ​ម៉ូត​សក់។ បន្ថែម​ពី​លើ​នេះ កីឡាករ​ក៏​ជា​កីឡាករ​មួយ​រូប ដែល​និយម​លេង​ម៉ូត​សំលៀកបំពាក់​ផង​ដែរ។ ស្រប​ក្នុង​ន័យ​នេះ អត្ថបទ​នឹង​លើក​ឡើង​អំពី​ ឈុត​ និង​តម្លៃ​នៃ​សំលៀកបំពាក់​មួយ​ចំនួន​ដែល Pogba ធ្លាប់​បាន​ប្រើ​ប្រាស់​កន្លង​មក។

១. ឈុត​ស ជាមួយ​ស្បែក​ជើង​ក្រហម៖ អាវ​ Givenchy Embroidered Poplin Shirtមាន​តម្លៃ ៣២០ ផោន (ជាង ៤២០ ដុល្លារ​សហរដ្ឋអាមេរិក) និង​ខោ​ខោវប៊យ​ប្រភេទ Balmain Biker មាន​តម្លៃ​រហូត​ដល់​ទៅ ១៣៥០ ផោន (ជាង ១៧៧០ ដុល្លារ​សហរដ្ឋអាមេរិក)។ ចំណែក​ឯ​ស្បែក​ជើង​ Maison Margiela Future High-Top Sneakerវិញ មាន​តម្លៃ ៥៥៤ ផោន (ជាង ៧២៥ ដុល្លារ​សហរដ្ឋអាមេរិក)។

២.ឈុត​ដែល​ Pogba ប្រើ​ប្រាស់​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​​ក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង​ កាល​ពី​ពេល​កន្លង​ទៅ៖ អាវ​ក្រៅ Amiri White Tiger Baseball Jacketមាន​តម្លៃ ១៦៣០ ផោន (ជាង ២១០០ ដុល្លារ​សហរដ្ឋអាមេរិក)។ រី​ឯ​ខោ Fear of God X Complexcon Motocross មាន​តម្លៃ ៩០០ ផោន (ជាង ១២០០ ដុល្លារ​សហរដ្ឋអាមេរិក)។ ចំណែក​ស្បែក​ជើង Christian Louboutin Louis Lux-Strass វិញ មាន​តម្លៃ​ដល់​ទៅ ២២៩៥ ផោន (ជិត ៣ ពាន់​ដុល្លារ​សហរដ្ឋអាមេរិក)។

៣.ឈុត​ដែល Pogba ប្រើ​កាល​ពី​ឆ្នាំ ២០១៥៖ សំលៀកបំពាក់​មួយ​ឈុតនេះ​មាន​តម្លៃ​ប្រមាណ ២៥៥៤ ផោន (ជាង ៣៣៤០ ដុល្លារ​សហរដ្ឋអាមេរិក)។

៤.ឈុត Supreme Being៖ កន្សែង Supreme X Louis Vuitton Monogram Bandana មាន​តម្លៃ ២៨០ ផោន (៣៦៥ ដុល្លារ​សហរដ្ឋអាមេរិក) ខណៈ​អាវ Supreme X Louis Vuitton Monogram Overshirt មាន​តម្លៃ ៦៥០ ផោន (ជិត ៨៥០ ដុល្លារ​សហរដ្ឋអាមេរិក)។ រី​ឯ​ស្បែក​ជើង Fear of God High-Top Sneaker មាន​តម្លៃ ៥០០ ផោន (៦៥៣ ដុល្លារ​សហរដ្ឋអាមេរិក)។

៥.ឈុត Big Heart៖ អាវ​យឺត Le Manoir Luxury មាន​តម្លៃ ៦៩ ផោន (ប្រមាណ ៩០ ដុល្លារ​សហរដ្ឋអាមេរិក), ខោ Givenchy Appliqued Sweatpants មាន​តម្លៃ ៧៥៥ ផោន (ជិត ៩៩០ ដុល្លារ​សហរដ្ឋអាមេរិក) និង​ស្បែក​ជើង Adidas Yeezy Boost 350 V2 Trainers មាន​តម្លៃ ២២០ ផោន (ជិត ២៩០ ដុល្លារ​សហរដ្ឋអាមេរិក)៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី