ភិន សុដាលីស ស្រក់ទឹកភ្នែកក្រោយបែកធ្លាយវីដេអូ ប៉ែន ចំរ៉ុង និងប្រពន្ធថ្មី
- 2018-06-29 02:04:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភិន សុដាលីស ស្រក់ទឹកភ្នែកក្រោយបែកធ្លាយវីដេអូ ប៉ែន ចំរ៉ុង និងប្រពន្ធថ្មី
ចន្លោះមិនឃើញ
តារាសម្ដែងអ្នកនាង ភិន សុដាលីស បានស្រក់ទឹកភ្នែកក្រោយពីឃើញវីដេអូ ប៉ែន ចំរ៉ុង និងប្រពន្ធថ្មីផ្អែមល្ហែមជាមួយគ្នាកាលពីពេលថ្មីៗនេះ។ ការស្រក់ទឹកភ្នែកនេះមិនបានន័យថា ដាលីស យំស្រណោះអាឡោះអាល័យអតីតប្ដីអេតាស៊ីវិលនោះទេតែនាង នឹកអាណិតដល់នារីម្នាក់នោះ ខ្លាចក្រែងមានជួបរឿងឈឺចុកចាប់ដូចជារូបនាង។
អ្នកមេម៉ាយវ័យក្មេងរូបនេះថា៖"ខ្ញុំស្រក់ទឹកភ្នែកមែន គឺស្រក់អាណិតប្រពន្ធថ្មីរបស់គាត់ ប្រសិនបើលោក ប៉ែន ចំរ៉ុង ស្រឡាញ់ស្មោះស្ម័គ្រជាមួយគាត់មិនអីទេ ខ្ញុំមានតែជួយត្រេកអរហើយជូនពរថែមទៀត តែខ្លាចមិនអ៊ីចឹង ព្រោះមនុស្សម្នាក់នេះមិនស្រឡាញ់អ្នកណាស្មោះមួយនឹងមួយនោះទេ"។
រីឯពាក្យចចាមអារ៉ាមដែលនិយាយថា ដាលីស ឈឺចិត្តខ្លាំងក្រោយឃើញ ប៉ែន ចំរ៉ុង បង្ហាញមុខប្រពន្ធថ្មីមិនពិតទេ នាង សុំច្រានចោល ហើយក៏គ្មានពេលវេលាច្រើនទៅខ្វល់ខ្វាយនឹងរឿងអស់ទាំងហ្នឹងដែរ ព្រោះកន្លងផុតទៅយូរហើយ។
“ខ្ញុំអត់មានឈឺក្បាលអ្វីជាមួយរឿងហ្នឹងទៀតទេ សព្វថ្ងៃហ្នឹងក្រៅពីខិតខំធ្វើការ និងប្រឹងប្រែងរៀនសូត្រ ខ្ញុំត្រូវបំពេញតួនាទីជាម្ដាយមួយរូបចាំផ្ដល់ភាពកកក្ដៅឲ្យកូន"។ តួឯកស្រីក្នុងរឿង"ម្ចាស់បំណុល" បញ្ជាក់។
ចំណែកភាគីខាងលោក ប៉ែន ចំរ៉ុង វិញ ចាប់តាំងពីបែកធ្លាយវីដេអូជាមួយនារីម្នាក់ដែលហៅលោកថា ប្ដីពេញៗមាត់រួចមកមិនទាន់មានប្រតិកម្ម ឬចេញមុខបកស្រាយអ្វីឡើយ ដោយទូរស័ព្ទលោកហៅចូលតែគ្មានអ្នកទទួល៕