Rooney ផ្លាស់ទៅ DC United ក្លាយជាកីឡាករមានថ្លៃឈ្នួលច្រើនជាងគេនៅទីនោះ
- 2018-06-29 03:14:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rooney ផ្លាស់ទៅ DC United ក្លាយជាកីឡាករមានថ្លៃឈ្នួលច្រើនជាងគេនៅទីនោះ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បានយល់ព្រមចុះកុងត្រា៣ឆ្នាំកន្លះជាមួយក្លឹប DC United ដែលកំពុងលេងនៅក្របខណ្ឌកំពូលអាមេរិក Major League Soccer។
គេនឹងបំពេញការផ្ទេរជាផ្លូវការ ពេលដែលទីផ្សារដោះដូរកីឡាករពាក់កណ្ដាលរដូវកាលនៅអាមេរិកបើនៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨នេះ។ ការផ្ទេរនេះមិនមានតម្លៃខ្លួនឡើយ ប៉ុន្តែ DC United បានយល់ព្រមផ្ដល់ប្រាក់សំណងខ្លះទៅឲ្យ Everton។
ក្នុងកុងត្រារយៈពេល ៣ឆ្នាំកន្លះនេះអតីតកីឡាករ Manchester United ទទួលបានថ្លៃនឿយហត់១០លានផោន។ តម្លៃនេះបានធ្វើឲ្យ Rooney វ័យ៣២ឆ្នាំក្លាយជាកីឡាករមានប្រាក់ឈ្នួលថ្លៃជាងគេក្នុងប្រវត្តិសាស្ត្រក្លឹប DC United។
Rooney មានប្រភពចេញពីយុវជន Everton រហូតដល់ឆ្នាំ២០០២គេក៏បានឡើងមកក្រុមធំ។ ឆ្នាំ២០០៤ គេបានផ្លាស់មកក្លឹប Manchester United។ ចំណាយពេល១៣ឆ្នាំនៅទីនោះអតីតតារាជើងស៊ុតរបស់អង់គ្លេសក៏សម្រេចមក Everton វិញ មុនពេលផ្លាស់ទៅ DC United៕