ក្រុម​បាល់ទាត់​បឹងកេត​ ប្រកាស​ទទួល​សមាជិក​ថ្មី​ ដែល​ជា​តារា​ចម្រៀង​ទៀត​ផង​

  • 2018-06-29 09:37:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​បឹងកេត​ បាន​ប្រកាស​មុន​នេះ​ទទួល​សមាជិក​ថ្មី​ ដើម្បី​ពង្រឹង​ក្រុម​ត្រៀម​បើក​ការ​ប្រកួត​ជើង​ទី២​នៃ​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៨​នេះ។​

រូបភាពហ្វេសបុកក្រុមបឹងកេត

តាម​ការ​បង្ហោះ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​ផេក​ក្រុម​បឹងកេត​ បាន​សរសេរថា ​ស្វាគមន៍​សមាជិក​ថ្មី​ឈ្មោះ​ ចេន​ ដើម្បី​ជួយ​ក្រុម​របស់​ពួក​ចាប់​ពី​ពេល​នេះ​តទៅ។​ កីឡាករ​រូប​សង្ហា​នេះ​ក៏​ជា​តារា​ចម្រៀង​ម្នាក់​ដែល​កំពុង​ល្បីឈ្មោះ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ។​

រូបភាពហ្វេសបុកក្រុមបឹងកេត

រំឭក​ដែរ​ថា​ ​បឹងកេត​ជា​ក្រុម​ខ្លាំង​មួយ​នៅ​កម្ពុជា​ និង​ជា​ម្ចាស់​ជើង​ឯក​លីគ​កំពូល​នា​រដូវ​កាល​មុន​ផង​ដែរ​ ។សម្រាប់​ជា​ការ​ត្រៀម​ប្រកួត​ជើង​ទី២​ ក្រុម​បាល់ទាត់​មួយ​នេះ​ បាន​នាំ​យក​អ្នក​ចាំ​ទី​ថ្មី​មួយ​រូប​ និង​កីឡាករ​ឆ្នើម​ ចាន់​ វឌ្ឍនាកា​ ឥលូវទើបបន្ថែមកីឡាករ​ ចេន​ ម្នាក់ទៀត​ផងដែរ​នា​ថ្ងៃនេះ៕​

អត្ថបទ៖ នួន ស៊ីណា​