Forlan ថា ឲ្យ​តែ​បិទ Ronaldo ជាប់​ ព័រទុយហ្គាល់​ចាញ់​៥០​%​ហើយ

  • 2018-06-30 02:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ុយរុយហ្គាយ​ នឹង​បញ្ឈប់​ព័រទុយហ្គាល់​បាន​៥០​% ប្រសិន​ពួក​គេ​ចាប់ Cristiano Ronaldo ជាប់​នៅ​វគ្គ​១៦​ចុងក្រោយ យប់​ថ្ងៃ​សៅរ៍​នេះ។ នេះ​ជា​ការ​លើក​ឡើង​របស់​អតីត​វីរបុរស​អ៊ុយរុយហ្គាយ Diego Forlan។

៣​ប្រកួត​ក្នុង​ពូល​កន្លង​ទៅ Ronaldo រក​បាន​៤​គ្រាប់ ក្នុង​នោះ​គេ​ធ្វើ​បាន Hat-Trick នៅ​​ប្រកួត​ដំបូង​ពេល​ប៉ះ​ជាមួយ​អេស្ប៉ាញ។ បើ​និយាយ​ពី​អ៊ុយរុយហ្គាយ​ ពួក​គេ​គឺ​ក្រុម​តែ​មួយ​គត់​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​នេះ​​មិន​ទាន់​រហូត​គ្រាប់​បាល់​សូម្បី​១​គ្រាប់។

និយាយ​ប្រាប់ BBC Radio 5 live អតីត​ខ្សែ​ប្រយុទ្ធ Diego Forlan បាន​​ឲ្យ​ដឹង​ថា៖ "Ronaldo គឺ​ជា​អ្នក​ដឹកនាំ​ម្នាក់​ ​ក្នុង​ការ​រក​គ្រាប់​បាល់​និង​​សំខាន់​សម្រាប់​ក្រុម។ ប៉ុន្តែ​ពួក​យើង​គឺ​ជា​ក្រុម​ពូកែ​ការពារ និង​មាន​ខ្សែ​ការពារ​ល្អ​ៗ។ Ronaldo គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ ប៉ុន្តែ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ជាមួយ​ខ្សែ​ការពារ​របស់​ពួក​យើង និង​របៀប​លេង​របស់​ក្រុម"។

អ៊ុយរុយហ្គាយ​ ប៉ះ​ជាមួយ​ព័រទុយហ្គាល់​​នៅ​រាត្រី​នេះ​ម៉ោង​១​កណ្ដាល​អាធ្រាត្រ ដើម្បី​រក​ក្រុម​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ៕ ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី