ល្បី​មក​ថា LG គ្រោង​នឹង​ផលិត​ស្មាតហ្វូន​ដាក់​កាមេរ៉ា ៥ គ្រាប់?

  • 2018-06-30 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ប្រភព​ព័ត៌មាន​ពី Android Police បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​អេឡិចត្រូនិក LG គ្រោង​នឹង​ផលិត​ចេញ LG V40 ឲ្យ​ក្លាយ​ជា​ស្មាតហ្វូន​ដំបូង​គេ​របស់ LG ដែល​បំពាក់​កាមេរ៉ា​ដល់​ទៅ ៥​គ្រាប់​ ក្នុង​នោះ ៣​ គ្រាប់​នៅ​ខាង​ក្រោយ និង​២​គ្រាប់​នៅ​ខាង​មុខ។

របាយការណ៍​ដដែល​បញ្ជាក់​ថា កាមេរ៉ា​២​គ្រាប់​នៅ​ខាង​មុខ នឹង​មាន​ភ្ជាប់​បច្ចេកវិទ្យា​ដោះ​សោ​រដោយ​​ប្រើ​មុខ​បែប 3D។ ចំណែក​កាមេរ៉ា​ខាង​ក្រោយ មាន​មួយ​គ្រាប់​ជា Sensor ប្រើប្រាស់​ធម្មតា និង​មួយ​​គ្រាប់​ទៀត​ជា​ប្រភេទ Sensor Ultra-wide Lens ឯ​មុខងារ​កាមេរ៉ា​ទី​៣​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​នោះ​ទេ។ ចំពោះ​ទំហំ​ប៉ុន្មាន​មេហ្គាភិចសែល ក៏​មិន​បាន​បញ្ជាក់​នៅ​ឡើយ​ដែរ។

ប្រសិន​បើ​នេះ​ជា​ការ​ពិត​ប្រាកដ​មែន នោះ​វា​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​ទាក់ទាញ​សម្រាប់ LG V40 ដែល​អាច​យក​ប្រៀប​លើ​​ដៃ​គូ​ប្រជែង​បាន។ នា​ពេល​បច្ចុប្បន្ន ស្មាតហ្វូន​មួយ​ចំនួន​ហ៊ាន​ហក់​លោត​ត្រឹម​កាមេរ៉ា ៤ គ្រាប់​ប៉ុណ្ណោះ ដោយ​ក្នុង​នោះ​២​គ្រាប់​បំពាក់​នៅ​ខាង​មុខ និង​២​គ្រាប់​បំពាក់​នៅ​ខាង​ក្រោយ ឬ​៣​នៅ​ខាង​ក្រោយ និង​១​នៅ​ខាង​មុខ៕

រូបតំណាង

អានអត្ថបទ​បន្ត៖

ប្រភព៖ Bgr   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម