ធ្លាក់​ថ្លើម​ក្ដុក​! ឃើញ​រូបរាង Google Pixel 3

  • 2018-07-01 03:18:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចែក​រំលែក​ដំណឹង​លេច​ធ្លាយ​ចំៗ​ពី​ស្មាតហ្វូន​ជំនាន់​ថ្មី​ឈ្មោះ @OnLeaks បាន​បង្ហាញ​ចេញ​រូបរាង​ Render របស់​ Google Pixel 3 ដែល​ផលិត​ឡើង​ផ្អែក​តាម​ព័ត៌មាន​ទទួល​បាន​ពី​ប្រភព​ជា​ច្រើន។

តាម​រូបភាព​បង្ហាញ​ថា​ Google Pixel XL 3 មាន​រចនាបថ​អេក្រង់​ឆក​ ដោយ​មាន​អេក្រង់​លាត​ធំ​ ប៉ុន្តែ​ផ្នែក​ខាង​ក្រោម​នៅ​មាន​សល់​គែម​ធំ​ ធំ​ជាង​ស្មាតហ្វូន​ក្បាល​ឆក​ដទៃ​ទៀត។ ចំណែក​ Google Pixel 3 ប្រើ​ប្រាស់​រចនាបថ​អេក្រង់​លាត​ គ្មាន​ក្បាល​ឆក​ មាន​មាត្រដ្ឋាន​អេក្រង់​ 18:9។

ស្មាតហ្វូន​ទាំង​ពីរ​មាន​បំពាក់​នូវ​កាមេរ៉ា​ដល់​ពីរ​គ្រាប់​នៅ​ផ្នែក​ខាង​មុខ ខណៈ​ផ្នែក​ខាង​ក្រោយ​នៅ​តែ​ប្រើ​ប្រាស់​កាមេរ៉ា​ត្រឹម​មួយ​គ្រាប់​ដដែល។ ផ្នែកខាង​ក្រោយ​ក៏​មាន​បំពាក់​នូវ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ។

Google Pixel 3 និង Pixel XL 3 រំពឹង​ថា​នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​អំឡុង​ខែ​កញ្ញា និង តុលា​ខាង​មុខ​នេះ៕​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង