សុខ​ ធី​ និយាយ​អ្វីខ្លះ​ ក្រោយ​ផ្ដួល​ Petch Gnerthong​ សន្លប់​ទឹក​ទី៤​ យប់​មិញ​

  • 2018-07-02 02:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជួរមុខ​របស់​កម្ពុជា​ទម្ងន់​ ៥៧​គីឡូក្រាម​ សុខ​ ធី​ ប្រកួត​មិត្តភាព​យប់​មិញ​ មិន​សូវ​ជា​ពិបាក​យក​ឈ្នះ​នោះ​ទេ​ ប៉ុន្តែ​ហាក់​ប្លែក​បន្តិច​ជាង​ការ​ប៉ះ​គ្នា​ពីរ​លើក​មុខ។​

កីឡាករ សុខ​ ធី​

សុខ​ ធី​ ប្រាប់​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ម្សិលមិញ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ​នេះ​ មិន​សូវ​ពិបាក​ក្នុង​ការ​យក​ឈ្នះ​លើ​ដៃគូ​ Petch Gnerthong​ នោះ​ទេ​ ណា​មួយ​ធ្លាប់​ជួប​គ្នា​ច្រើន​ដង​រួច​មក​ហើយ​ទៀត។​

Petch Gnerthong​
សុខ​ ធី​(ក្រហម)

ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​រូប​នេះ​បន្ថែម​ថា​ ជួប​គ្នា​លើក​ទី៣​នេះ​ ដៃគូ​ខាង​លើ​ប្ដូរ​វិធី​ប្រកួត​មួយ​ចំនួន​ខុស​ពី​មុន​ ដែល​រាល់ដង​គឺ​គេ​ដើរ​ចូល​មក​វ៉ៃ​ខ្លួន​ ប៉ុន្តែ​លើក​នេះ​ថយ​ចាំ​ត្រង​ទៅ​វិញ។​ ការ​ប្រកួត​នេះ​ទៀត​ ថៃ​ម្នាក់​នេះ​ក៏​ព្យាយាម​ទាត់​យក​កញ្ចឹងក​ផង​ដែរ​ ដោយ​ឆ្មក់​ទាត់​ឆ្វេង​ខាង​លើ​លឿន​ តែ​មិន​បាន​ផល​នោះ​ទេ​ ដោយ​សារ​តែ​កីឡាករ​កម្ពុជា​ដឹង​ខ្លួន​មុន​និង​យក​ដៃ​លើក​បាំង​ជា​និច្ច។​

សុខ​​ ធី ផ្ដួលថៃឲ្យ​សន្លប់ម្សិលមិញ

រំលឹក​ដែរ​ថា​ សុខ​ ធី​ ជា​អ្នក​ប្រដាល់​នៅ​ក្នុង​ក្លឹប​សៃយ៉ាន់នាគា​ មក​ពី​ខេត្ត​បន្ទាយមានជ័យ​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​គូបូតា​ រួម​និង​ជា​ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​លើក​ទី២​ ឆ្នាំ​២០១៨​នេះ​ផង​ដែរ។​ ការ​ប្រកួត​មិត្តភាព​ម្សិលមិញ​នេះ​ផ្ដួល​ថៃ​ Petch Gnerthong​ ឲ្យ​សន្លប់​នៅ​ទឹក​ទី៤​ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ៕​

អត្ថបទ៖ នួន ស៊ីណា​