មកផ្ទៀងឈ្មោះអ្នកមានសំណាង ២០នាក់ឈ្នះលុយពី​ Wing

  • 2018-07-02 05:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ឯកទេស​វី​ង បាន​ធ្វើការ​ចាប់ឆ្នោត​ជា​លើក​ដំបូង ដើម្បី​ស្វែង​រក​អ្នកឈ្នះរ​ង្វាន់​ទាំង​២០​នាក់ ដែល​បាន​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស​របស់​ធនាគារ​ឯកទេស​វី​ង ក្នុងអំឡុង​ថ្ងៃទី​១៥ ឧសភា​រហូតដល់​ថ្ងៃទី​១៤ មិថុនា ឆ្នាំ​២០១៨​។

អតិ​ថិ​ជន​ដែល​ឈ្នះរ​ង្វាន់​ពី​ការចាប់រ​ង្វាន់​នេះ គឺជា​អ្នក​ដែល​ផ្ទេរ​ប្រាក់​ពី​ប្រទេស​កូរ៉េ និង​ប្រទេស​ថៃ និង​ជា​អ្នក​ដែល​ទទួល​ប្រាក់​ដែល​ផ្ទេរ​មក​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។ រ​ង្វាន់​ដែល​អតិ​ថិ​ជន​ទទួលបាន​រួមមាន ទឹកប្រាក់​៣០​ដុល្លារ ចំនួន​១១​រ​ង្វាន់ ទឹកប្រាក់​៥០​ដុល្លារ ចំនួន​០៦​រ​ង្វាន់ និង​ទឹកប្រាក់​១០០​ដុល្លារ ចំនួន ០៣​រ​ង្វាន់​។

វីដេអូខាងក្រោម​ជា​ឈ្មោះ​អតិថិជន​ដែល​ឈ្នះរ​ង្វាន់​៖​

ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​នេះ អតិ​ថិ​ជន​ត្រូវ​តែ​ជា​អ្នកទទួល​ប្រាក់ និង​ជា​អ្នក​ផ្ទេរ​ប្រាក់​ពី​ក្រៅ​ប្រទេស​តាម​រយៈ​ដៃគូ​ផ្ទេរ​ប្រាក់​របស់​ធនាគារ​ឯក​ទេស​វី​ង ខាងក្រោម​៖

  • ប្រទេស​ថៃ៖ ផ្ទេរ​ប្រាក់​ពី​ប្រទេស​ថៃ​មកកាន់​ប្រទេស​កម្ពុជា​តាម​រយៈ​ដៃគូ​ផ្ទេរ​ប្រាក់ DeeMoney ។​
  • ប្រទេស​កូរ៉េ៖ ផ្ទេរ​ប្រាក់​ពី​ប្រទេស​កូរ៉េខាងត្បូង​តាម​រយៈ​ដៃគូ​ផ្ទេរ​ប្រាក់ GME, Gmoney Trans, Hanpass, ធនាគារ KB Kookmin និង SBI ។​
  • ប្រទេស​កម្ពុជា៖ អ្នកទទួល​ប្រាក់​ដែល​ផ្ទេរ​ពី​ក្រៅប្រទេស​តាម​រយៈ​គណនី​វី​ង​។​

អ៊ីចឹង ចាំ​ដល់​ណា​ទៀត​? ប្រាប់​បង​ប្អូន​អ្នក​ដែល​នៅ​ក្រៅប្រទេស ឲ្យ​ផ្ទេរប្រាក់​មក​អ្នក​ឥលូវ​នេះ​! ​សូមបញ្ជាក់​ផងដែ​រថា វី​ង​នឹង​ធ្វើការ​ចាប់រ​ង្វាន់ ស្វែង​រក​អ្នកឈ្នះរ​ង្វាន់​ចំនួន​២០​នាក់ ជា​រៀងរាល់ខែ​រហូតដល់​ខែធ្នូ​។ រឹតតែ​ពិសេស​ជាង​នេះ​ទៅទៀត វី​ង​នឹង​ធ្វើការ​ចាប់រ​ង្វាន់​ធំ​ចំនួន​បី ដែល​មាន​រ​ង្វាន់​ជា​ទឹកប្រាក់ ៣០០​ដុល្លារ ០១​រ​ង្វាន់ ៧០០​ដុល្លារ ០១​រ​ង្វាន់ និង​១០០០​ដុល្លារ ០១​រ​ង្វាន់ នៅក្នុង​ខែធ្នូ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំន​ង​៖ ០២៣ ៩៩៩ ៩៨៩ ឬ​គេហ​ទំព័រ​៖ www.wingmoney.com

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី