VIVO Z1i រាង​ស្អាតកប់ ​ប្រើ​អង្គ​ផ្ទុក 128GB ​តែ​តម្លៃ​មិន​ដល់ ៣០០ ដុល្លារ

  • 2018-07-02 11:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ចិន VIVO ទើប​ប្រកាស​ចេញ​ម៉ូឌែល Z1 បាន​រយៈ​ពេល​ជិត ១ ខែ ប៉ុន្តែ​មិន​ចាំ​យូរ​ជំនាន់​ថ្មី Z1i ក៏​ចេញ​បន្ត​កន្ទុយ​គ្នា ជាមួយ​ការ​អភិវឌ្ឍ​នូវ​បន្ទះ​ឈីប អង្គ​ផ្ទុក និង​គុណភាព​កាមេរ៉ា​កាន់​តែ​ប្រសើរ​ជាង​មុន។

រចនាបថ​អេក្រង់​ឆក ប្រភេទ​អេក្រង់​ផ្ទៃ​ពេញ​ទំហំ ៦,២៦ អ៊ីញ មាត្រដ្ឋាន ១៩:៩ ​បំពាក់​ឈីប Snapdragon 636 ធៀប​នឹង Z1 ប្រើ​ត្រឹម​ជំនាន់ 660 ខណៈ​ទំហំ RAM 4GB ពង្រឹង​អង្គ​ផ្ទុក​ឡើង​ដល់ 128GB លាយឡំ​រន្ធ​ដាក់​ស៊ីម​កាត់​ប្រភេទ Hybrid និង​បន្ថែម MicroSD រហូត​ដល់ 256GB។

កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 13+2MP បន្សំ និង​ខាង​មុខ​ 16MP ដំណើរការ​លើ Android 8.1 មាន​ថាមពល​ថ្ម ៣ ២៦០mAh។ ស្ថិត​ក្នុង​ជម្រើស​ពណ៌​ខ្មៅ​លាយ​មាស និង​ក្រហម ម៉ូឌែល Z1i កំពុង​ដាក់​លក់​ក្នុង​ប្រទេស​ចិន​នៅ​តម្លៃ ២៨៥ ដុល្លារ ធៀប​នឹង​ម៉ូឌែល​ចាស់ Z1 ចុះ​មក​សល់ ២៤០ ដុល្លារ​វិញ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា