៥ កម្មវិធី​អាច​ជួយ​ការពារ​ទិន្នន័យ​ របស់​អ្នក​លើ​ iPhone ឬ​ iPad

  • 2018-07-03 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ លេខ​កូដ​សម្ងាត់​, Touch ID ឬ​ Face ID លើ​ iPhone X ក៏​អាច​បន្ថែម​សុវត្ថិភាព​មួយ​តង់​លើ​ទិន្នន័យ​ឯកជន​ផង​ដែរ​ ជាមួយ​ជម្រើស​កម្មវិធី​ជា​ច្រើន​អាច​ទាញ​យក​បាន​លើ​ App Store។

កម្មវិធី​ទាំង​នោះ​ អាច​បង្កើត​ជា​រនាំង​ ជាមួយ​ពាក្យ​សម្ងាត់​, PIN ឬ​មុខងារ​សុវត្ថិភាព​ដទៃ​ទៀត​ ការពារ​មុន​ចូល​ប្រើប្រាស់​ រូបភាព​ វីដេអូ​ ឬ​ File សំខាន់ៗ​។

ដំបូង​ប្រាកដ​ថា​បាន​ ការពារ​ iPhone ឬ​ iPad ជាមួយ​លេខ​កូដ​សម្ងាត់​។ បន្ទាប់​មក​រៀបចំ​ប្រើ​ Touch ID ឬ​ Face ID លើ​ iPhone X។

Secret Vault: Private Safe Pro

កម្មវិធី​អាច​លាក់​បំបាត់​រូបភាព​ និង​វីដេអូ​ ព្រម​ទាំង​ Backup ទិន្នន័យ​ទៅ​កាន់​ Cloud ផង​ដែរ​។​ កម្មវិធី​នេះ​ផ្ដល់​ផ្ទាំង​មួយ​ សម្រាប់​បង្កើត​លេខ​កូដ​សម្ងាត់​ជា​លើក​ដំបូង​ ដើម្បី​រៀប​ចំ​តំបន់​សុវត្ថិភាព​លើ​ Storage។

ក្រោយ​មក​ អាច​បញ្ចូល​ និង​ការពារ​រូបភាព​ វីដេអូ​ និង​បញ្ជី​ទំនាក់ទំនង​។ ក្នុង​នោះ​ក៏​អាច​បង្កើត​ Zip File នៃ​ទិន្នន័យ​របស់​អ្នក​ដើម្បី​ Backup ទៅ​កាន់​សេវាកម្ម​ Cloud Storage ដូចជា​ Google Drive, Dropbox ឬ​ OneDrive។

អាច​ប្រើ​ឥត​គិត​ថ្លៃ​ តែ​មាន​មុខងារ​កំណត់​ ខណៈ​ តម្លៃ​មុខងារ​ពេញ​ ១៩.៩៩ ដុល្លារ​ក្នុង​មួយ​ខែ​។

Photo Safe Vault

កម្មវិធី​ដាក់​បញ្ចូល​រូបភាព​ និង​វីដេអូ​ទៅ​កាន់​តំបន់​សុវត្ថិភាព​ការពារ​ដោយ​ Pattern (គំនូស​សុវត្ថិភាព​)។​ ពេល​បើក​ប្រើ​ដំបូង​នឹង​មាន​ផ្ទាំង​ បង្កើត​គំនូស​សម្ងាត់​ ដោយ​គូស​នៅ​លើ​អេក្រង់​។

ក្រោយ​មក​ អាច​បញ្ចូល​រូបភាព​ និង​វីដេអូ​មាន​ស្រាប់​ ពី​ Library ចូល​ទៅ​កាន់​ទីតាំង​សុវត្ថិភាព​នៃ​ Storage។ ក៏​អាច​ថត​រូបភាព​ ឬ​វីដេអូ​ថ្មីៗ​ ដែល​បាន​រក្សាទុក​ដោយ​ស្វ័យប្រវត្តិ​ចូល​ទៅ​ក្នុង​តំបន់​សុវត្ថិភាព​ផង​ដែរ​។ អាច​បើក​ Browser ក្នុង​កម្មវិធី​ Photo Vault នឹង​ទាញ​យក​រូបភាព​ ពី​ Google ទៅ​កាន់​ Storage បាន​ការពារ​។

កាន់​តែ​ល្អ​ អាច​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​ ផ្ទៀង​ផ្ទាត់​ការ​ប្រើប្រាស់​ ពី​គំនូស​សុវត្ថិភាព​ ទៅ​ Face ID លើ​ iPhone X ផង​ដែរ​។ អាច​ប្រើ​បាន​ឥត​គិត​ថ្លៃ​ តែ​ជា​មួយ​មុខងារ​ពេញលេញ​ ចំណាយ​ប្រចាំ​ឆ្នាំ​ ៤៩.៩៩ ដុល្លារ​ ។

Secret Photo Album Hide Photos

កម្មវិធី​រចនា​ឡើង​ដើម្បី​ការពារ​រូបភាព​ និង​វីដេអូ​ ដោយ​ប្រើ​ពាក្យ​សម្ងាត់​ ការពារ​ទិន្នន័យ​ខាង​ក្នុង​។ ក្នុង​ការ​ផ្ដល់​សុវត្ថិភាព​ដល់​រូបភាព​ និង​វីដេអូ​បាន​ជ្រើសរើស​ បង្កើត​ Album មួយ​ ឬ​ច្រើន​​។ ក្រោយ​មក​ បញ្ចូល​ពី​ Library របស់​ Device ឬ​កុំព្យូទ័រ​ ចូល​ទៅ​កាន់​ Album មាន​សុវត្ថិភាព​។

ក្នុង​នោះ​ អាច​តម្រៀប​រូបភាព​ និង​វីដេអូ​បាន​បញ្ចូល​ ក៏​ដូចជា​ស្វែងរក​ទិន្នន័យ​តាម​ឈ្មោះ​។ ក៏​អាច​នាំ​ File បាន​ជ្រើសរើស​ចេញ​ទៅ​កាន់​កុំព្យូទ័រ​ ឬ​ផ្ញើ​ទៅ​កាន់​នរណា​ម្នាក់​តាមរយៈ​អ៊ីមែល​ផង​ដែរ​។

អាច​ចូល​ប្រើប្រាស់​រូបភាព​ និង​វីដេអូ​បាន​ការពារ​ ពី​កុំព្យូទ័រ​ ដោយ​ភ្ជាប់​ប្រើ​ Wi-Fi ឬ​ USB។ ហើយ​អាច​ Backup ទិន្នន័យ​បាន​ការពារ​ទៅ​កាន់​ iCloud Storage។​​ មួយ​វិញ​ទៀត​ អាច​ជ្រើសរើស​វិធី​ការពារ​ ជា​ពាក្យ​សម្ងាត់​ គំនូស​ និង​ Touch ID ឬ​ Face ID។

អាច​ប្រើ​បាន​ឥត​គិត​ថ្លៃ​ ហើយ​ជំនាន់​គ្មាន​ពាណិជ្ជកម្ម​ និង​ប្រើ​ Unlimited Storage ក្នុង​តម្លៃ​ ២.៩៩ ដុល្លារ​។ ​

Locker: Hide Photos, Hide Apps

កម្មវិធី​អាច​ការពារ​រូបភាព​ និង​វីដេអូ​ ព្រម​ទាំង​លាក់​បំបាត់​កម្មវិធី​ជាក់លាក់​ណា​មួយ​។ ពេល​បើក​ប្រើ​ដំបូង​ បង្កើត​ PIN ការពារ​ Storage (អាច​ប្រើ​ Face ID បាន​) ។ ក្នុង​កម្មវិធី​ អាច​បន្ថែម​រូបភាព​មាន​ស្រាប់​ពី​ Library ឬ​ថតរូប​ថ្មី​ ដើម្បី​ការពារ​ ហើយ​ចំពោះ​វីដេអូ​ធ្វើ​ដូចគ្នា​។

កម្មវិធី​មាន​ជម្រើស​អាច​លាក់​បំបាត់​កម្មវិធី​ណា​មួយ​ មិន​ឲ្យ​ឃើញ​លើ​ Home screen បាន​។ ជំនាន់​ឥត​គិត​ថ្លៃ​ អាច​ការពារ​ និង​លាក់​បំបាត់​ កម្មវិធី​ ៣ រូបភាព​ ៣ និង​វីដេអូ​ ៣ និង​មាន​មុខងារ​មួយ​ចំនួន​ទៀត​។ តម្លៃ​ ១.៩៩ ដុល្លារ​ អាច​ប្រើ​ពេញ​មុខងារ​ ការពារ​ និង​លាក់​បំបាត់​ File នានា​ឥត​ដែន​កំណត់​។

Secret Photos KYMS

កម្មវិធី​អាច​ លាក់​បំបាត់​ និង​បម្លែង​ទិន្នន័យ​នានា​ រួម​មាន​រូបភាព​ វីដេអូ​ ឯកសារ​ បញ្ជី​ទំនាក់ទំនង​ បញ្ជី​ការងារ​ និង​បញ្ជី​ពាក្យ​សម្ងាត់​។ ពេល​ប្រើ​ដំបូង​ បង្កើត​ PIN រួច​នឹង​មាន​ផ្ទាំង​បង្ហាញ​ ក្នុង​ការ​បង្កើត​ពាក្យ​សម្ងាត់​ បន្ថែម​កម្រិត​សុវត្ថិភាព​។

ក្នុង​កម្មវិធី​ អាច​ជ្រើសរើស​ ប្រភេទ​ Content ចង់​ការពារ​ ដោយ​បន្ថែម​រូបភាព​ និង​វីដេអូ​ពី​ Library, កាមេរ៉ា​ និង​ iTunes។ លើស​ពី​នេះ​ ក៏​អាច​បើក​វេបសាយ​ ដោយ​សុវត្ថិភាព​ និង​ប្ដូរ​ពី​ពាក្យ​សម្ងាត់​ មក​ប្រើ​ Touch ID ឬ​ Face ID ផង​ដែរ​។

ជំនាន់​ឥត​គិត​ថ្លៃ​ អាច​ផ្ដល់​សុវត្ថិភាព​ដល់​រូបភាព​ វីដេអូ​ និង​បញ្ជី​ពាក្យ​សម្ងាត់​។ ចំណាយ​ ២.៩៩ ដុល្លារ​ អាច​បញ្ចូល​បញ្ជី​ទំនាក់ទំនង​មាន​ស្រាប់​, បង្កើត​បញ្ជី​ការងារ​ឯកជន​, ផ្ដល់​សុវត្ថិភាព​ដល់​លេខ​ Credit Card, ថត​ និង​បម្លែង​សំឡេង​ ព្រម​ទាំង​មុខងារ​មួយ​ចំនួន​ទៀត​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag   ប្រែ​សម្រួល៖ ប៊ុនធឿន