ធឿន​ ធារ៉ា​ បើ​បាន​វ៉ៃ​ញឹកញាប់​ ជីវភាព​នឹង​ប្រសើរ​ទោះ​ម្ដាយ​ធ្វើ​ការ​រោងចក្រ​ ឪពុក​រត់​ម៉ូតូ​​ឌុប​ក្ដី​

  • 2018-07-03 03:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុង​ល្បីឈ្មោះ​ ធឿន​ ធារ៉ា​ បើ​បន្ត​បាន​ឡើង​ប្រកួត​ញឹកញាប់​ នោះ​ជីវភាព​នឹង​ប្រសើរ​ឡើង​ ព្រោះ​ប្រាក់​តម្លៃ​ខ្លួន​មួយ​ចំនួន​គឺ​ជួយ​ដល់​ក្រុម​គ្រួសារ។​

កីឡាករ ធឿន ធារ៉ា

ធឿន​ ធារ៉ា​ បាន​ឲ្យ​ដឹង​ថា​ រយៈ​ប៉ុន្មាន​សប្ដាហ៍​នេះ​ បាន​ឡើង​ប្រកួត​២ដង​ដែរ​ ហើយ​នៅ​ពេល​ខាង​មុខ​ប្រសិន​បើ​បាន​ឡើង​ញឹកញាប់​ដូចនេះ​ទៀត​ នឹង​បាន​ថវិកា​ច្រើន​ដែរ​សម្រាប់​ជូន​ឪពុក​ម្ដាយ​ ដើម្បី​ជួយ​សម្រួល​ជីវភាព​គ្រួសារ។​

ធឿន ធារ៉ា​

អ្នក​លេង​កែង​ខាង​លើ​បន្ថែម​ថា ​បច្ចុប្បន្ន​នេះ​ក្រុម​គ្រួសារ​របស់​គេ​ កំពុង​ជួល​ផ្ទះ​នៅ​ក្បែរ​ធនាគារ​កាណាឌីយ៉ា​ ផ្លូវ​វេងស្រេង​ ដែល​មាន​ឪពុក​ជា​អ្នក​រត់​ឌុប​ ខណៈ​ម្ដាយ​ជា​កម្មការិនី​រោងចក្រ​ ហើយ​ចំពោះ​ប្រាក់​តម្លៃ​ខ្លួន​ប៉ុន្មាន​ប្រកួត​នេះ​ អាច​ជូន​អ្នក​មាន​គុណ​ខាង​លើ​បាន​ប្រហែល​ ៣០០-៤០០​ ដុល្លារ​ផង​ដែរ។​ នៅ​ពេល​ខាង​មុខ​ កីឡាករ​ជម្រើស​រើស​ជាតិ​រូប​នេះ​សង្ឃឹម​ថា ​ក្រុម​គ្រួសារ​នឹង​រឹតតែ​ល្អ​ជាង​នេះ​ឲ្យ​តែ​បាន​ឡើង​ប្រកួត​ញឹក។​

ធឿន ធារ៉ា និង​ថៃ

រំលឹក​ដែរ​ថា​ ធឿន​ ធារ៉ា​ ក្រោយ​ចាញ់​សន្លប់​លើក​ចុង​ក្រោយ​ក្នុង​កម្មវិធី​ Max Muay Thai​ មក​ គេ​ផ្អាក​ឡើង​សង្វៀន​រយៈ​ពេល​ ហើយ​ការ​លេច​មុខ​ឡើង​វិញ​នេះ​គិត​ទៅ​បាន​២ប្រកួត​ហើយ​នៅ​សង្វៀន​ CNC​ ដោយ​ឈ្នះ​ថៃ​ និង​ជនជាតិ​ប្រេស៊ីល៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី