វីដេអូ​បង្ហាញ​ Rolls-Royce Cullinan មើល​រួច​​អាច​ខ្វារក​ចង់​បាន​​

  • 2018-07-03 04:15:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ត​ Rolls-Royce Cullinan ដែល​ជា​រថយន្ត​ SUV ដ៏​ប្រណិត​មួយ បាន​បង្ហាញ​មុខ​​អស់​ជាង​មួយ​ខែ​មក​ហើយ។ ទើប​តែ​ថ្មីៗ​នេះ​វីដេអូ​បង្ហាញ​ពី​រូបរាង​ដ៏​ប្រណិត​ទាំង​ក្នុង និង​ក្រៅ របស់​រថយន្ត​នេះ​ត្រូវ​បាន​បង្ហាញ​ចេញ​លើ YouTube។

តាម​វីដេអូ​បង្ហាញ​ថា​គ្រប់​ជ្រុង​របស់​ Rolls-Royce Cullinan គឺ​ត្រូវ​បាន​រចនា​យ៉ាង​ល្អ​គ្មាន​ទាស់ ពោរពេញ​ដោយ​ប្រណិត​ភាព​ ដែល​​កម្រ​រក​បាន​សម្រាប់​ពពួក​រថយន្ត​ SUV។

Rolls-Royce Cullinan ជា​រថយន្ត​ប្រើ​ម៉ាស៊ីន​ស៊ីឡាំង ១២ ទំហំ ៦,៧៥ លីត្រ បង្កើត​កម្លាំង​បាន​ ៥៦៣ សេះ និង​មាន​ល្បឿន​អតិបរមា​ ២៥០ គ.ម/ម៉។ Rolls-Royce បាន​អះអាង​ថា​រថយន្ត​តម្លៃ​​ខ្ទង់ ៣២៥ ០០០ ដុល្លារ នេះ​ប្រើ​ប្រាស់​ប្រេង​ជា​មធ្យម​ ១២,៥១ លីត្រ លើ​ការ​បើកបរ​ចម្ងាយ​ ១០០ គ.ម៕​​​​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម