ការ​ធ្វើ​ពុត​ដួល​ប្លែកៗ និង​ល្អ​សើច​មួយ​ចំនួន​ក្នុង​បាល់ទាត់

  • 2018-07-03 12:30:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិភព​បាល់ទាត់ ការ​ធ្វើ​ពុត​ដួល​មិន​មែន​ជា​រឿង​ថ្មី​ទេ។ ដោយ​ច្បាប់​ក្នុង​ការ​ប្រកួត​បាល់ទាត់​ តម្រូវ​ឲ្យ​មាន​យន្តការ​ពិន័យ​មួយ​ចំនួន​ ដូច​ជា កាត​លឿង កាត​ក្រហម និង បាល់​ពិន័យ​ (រួម​មាន​បាល់​ពិន័យ​ ១១ ម៉ែត្រ និង​បាល់ Free Kick)ជា​ដើម ដូច្នេះ​វា​មិន​ចម្លែក​ទេ ដែល​មាន​កីឡាករ​មួយ​ចំនួន ធ្វើ​ពុត​ដួល ដើម្បី​រក​សាច់​បាល់​ចំណេញ​ឲ្យ​ក្រុម​ខ្លួន ក្នុង​គោល​ដៅ​ជួយ​ឲ្យ​ក្រុម​ខ្លួន​ឈ្នះ។

វីដេអូ​ខាង​ក្រោម​បង្ហាញ​ពី​ហេតុការណ៍​មួយ​ចំនួន​ដែល​កីឡាករ​បាល់ទាត់ (ក្នុង​ករណី​ខ្លះ អាជ្ញាកណ្ដាល ឬ​អ្នក​ចាត់​ការ​បាល់ទាត់​ទៀត​ផង) បាន​ធ្វើ​ពុត​ដួល។ ទោះ​ជា​យ៉ាង​ណា គួរ​កត់​សម្គាល់​ថា ក៏​មាន​ហេតុ​ការណ៍​ខាង​ក្រោម​មួយ​ចំនួន​ផង​ដែរ ដែល​កីឡាករ​ត្រូវ​បាន​មើល​ឃើញ​ថា អស់​ជំហរ ជា​ជាង​ការ​ធ្វើ​ពុត​ដួល៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ហ៊ីម រស្មី