មិនត្រឹមតែអ្នកគាំទ្រទេ កីឡាករជប៉ុនក៏បានធ្វើរឿងគួរឲ្យគោរពមួយ មុនត្រលប់មកផ្ទះវិញ
- 2018-07-03 13:06:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនត្រឹមតែអ្នកគាំទ្រទេ កីឡាករជប៉ុនក៏បានធ្វើរឿងគួរឲ្យគោរពមួយ មុនត្រលប់មកផ្ទះវិញ
ចន្លោះមិនឃើញ
អ្នកគាំទ្រជប៉ុន ត្រូវបានមជ្ឈដ្ឋានជាច្រើន បានបង្ហាញការកោតសរសើរ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពសម្អាតកន្លែងដែលខ្លួនអង្គុយ ក្រោយមើលប្រកួតចប់ ទោះជាលទ្ធផលរបស់ក្រុមជម្រើសជាតិពួកគេ ចាញ់ ឈ្នះ ឬស្មើក្ដី។ ដោយឡែក ចំពោះកីឡាកររបស់ពួកគេវិញ ក៏បានធ្វើបានរឿងឲ្យគោរពផងដែរ មុនចាកចេញពីរុស្ស៊ី ត្រលប់ទៅប្រទេសកំណើតវិញ។
មុនចាកចេញ ក្រុមកីឡាករជម្រើសជាតិជប៉ុន បានធ្វើការសម្អាត និងរៀបចំបន្ទប់សំលៀកបំពាក់យ៉ាងមានរបៀបរៀបរយ។ បន្ថែមពីលើនេះទៀត ពួកគេថែមទាំងបានសរសេរលើក្រដាសមួយនូវពាក្យ “Spasibo” ដែលមានន័យថា "អរគុណ" ក្នុងភាសារុស្ស៊ី ដល់ប្រទេសម្ចាស់ផ្ទះ World Cup ២០១៨ ទៀតផង។
សូមបញ្ជាក់ផងដែរ ក្នុងប្រកួតវគ្គ ១៦ ក្រុម កាលពីវេលារំលងអាធ្រាត្រម្សិលមិញ ក្រុមជម្រើសជាតិជប៉ុន បានធ្វើការនាំមុខ ២-០ នាដើមតង់ទី ២។ យ៉ាងនេះក្ដី គ្រាប់បាល់របស់ខ្សែការពារ Jan Vertonghen, ខ្សែបម្រើ Marouane Fellaini និង Nacer Chadli ជួយឲ្យបែលហ្សិកធ្វើបានសម្រេចក្នុងការវាយបកយកឈ្នះប្រកួត ដើម្បីឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ ហើយប៉ះជាមួយប្រេស៊ីល៕