ល្ងាច​នេះ ​ក្រុម​បាល់ទាត់​នារី​កម្ពុជា ​ត្រូវ​ធ្វើ​ការ​ធ្ងន់​ហើយ​

  • 2018-07-04 02:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​នារី​កម្ពុជា ត្រូវ​ធ្វើ​ការ​​ធ្ងន់​ ដោយ​ត្រូវ​ជួប​ក្រុម​បាល់ទាត់​នារី​ថៃ នៅ​ម៉ោង ៤:០០​ នាទី​រសៀល សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ 2018 AFF Women's Championship នៅ​ទឹក​ដី​ឥណ្ឌូណេស៊ី។

ក្រុម​បាល់ទាត់​នារី​កម្ពុជា (រូប​ថត៖ FFC)

​​គិត​ត្រឹម​ពីរ​ប្រកួត​ដំបូង​ក្រុម​បាល់ទាត់​​នារី​កម្ពុជា​យក​បាន ៣​ពិន្ទុ​​ ដោយ​ប្រកួត​ទី​១ យក​ឈ្នះ​ទៅ​លើ​ក្រុម​បាល់ទាត់​នារី​ទីម័រខាងកើត ១២-០ និង​​បរាជ័យ​នា​ប្រកួត​ទី​២ ដោយ​ចាញ់​ក្រុម​បាល់ទាត់​នារី​ម៉ាឡេស៊ី ៤-០។ ប៉ុន្តែ​ក្រុម​នារី​កម្ពុជា​នៅ​តែ​កាន់​កាប់​កំពូល​តារាង​ពូល A ​ដដែល ដោយ​សារ​នៅ​ចំណេញ​​គ្រាប់​​បាល់ ៨ គ្រាប់​។

​​​ចំណែក​ក្រុម​បាល់ទាត់​នារី​ថៃ​វិញ​គឺ​មាន ៣​ ពិន្ទុ​ក្នុង​ចំណោម ១​ ប្រកួត​ ពោល​​គឺ​ពួក​គេ​​​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​បាល់ទាត់​នារី​ទីម័រខាងកើត ៨-០។ ​ក្រៅ​ពី​គូ​រវាង​​នារី​កម្ពុជា និង​ថៃ​នៅ​មាន ១​គូ​ទៀត​គឺ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​បាល់ទាត់​នារី​អូស្ត្រាលី​ និង​ក្រុម​បាល់ទាត់​នារី​ទីម័រខាងកើត នា​ម៉ោង ៧យប់​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​