នរណា​ជា Top Scorer ហើយ​មាន​អ្វី​កើត​ឡើង​ក្នុង​​វគ្គ​១៦​ក្រុម​នៅ World Cup?

  • 2018-07-04 03:22:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ World Cup ២០១៨​ បាន​បញ្ចប់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជា​ស្ថាពរ​ហើយ ក្រោយ​ពី​ប្រកួត​យប់​មិញ។ ៨​ក្រុម​ដែល​បាន​ឡើង​ត្រូវ​សម្រាក​រយៈពេល​២​ថ្ងៃ​ចាប់​ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ស្អែក។ នៅ​ថ្ងៃ​បន្ទាប់ ​ពោល​ថ្ងៃ​សុក្រ​និង​សៅរ៍​ ពួក​គេ​នឹង​ចេញ​ប្រយុទ្ធ​ម្ដង​ទៀត​ដើម្បី​រក​កៅអី​នៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​​។ ចុះ​ដឹង​ទេ​នៅ​វគ្គ​១៦​ក្រុម​កន្លង​ទៅ​មាន​រឿង​អ្វី​កើត​ឡើង?

  • ជំនួប​រវាង​បារាំង​​ឈ្នះ​អាហ្សង់ទីន៤-២ គឺ​ជា​ប្រកួត​មាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​វគ្គ​នេះ
  • មាន​៣​ប្រកួត​ឈាន​ដល់​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី ក្នុង​នោះ​មាន អេស្ប៉ាញ vs រុស្សី, ក្រូអាត vs ដាណឺម៉ាក និង​អង់គ្លេស​ vs កូឡុំប៊ី
  • ក្រុម​មក​​ពី​តំបន់​អាស៊ី​អស់​ឱកាស​មាន​មុខ​នៅ​វគ្គ​បន្ត​ហើយ ក្រោយ​ជប៉ុន​ចាញ់​បែលហ្ស៊ិក​ទាំង​ស្ដាយ
  • ក្រុម​​មក​ពី​អាមេរិក​ខាង​ត្បូង​​ពេល​នេះ​សល់​តែ​២​គឺ​អ៊ុយរុយហ្គាយ​និង​ប្រេស៊ីល ឯ​ក្រុម​អឺរ៉ុប​សល់​៦
  • គ្រប់​ការ​ប្រកួត​ទាំង​អស់​សុទ្ធ​​​តែ​បញ្ចប់​ដោយ​មាន​គ្រាប់​បាល់
  • ៣​ប្រកួត​ដែល​ឈាន​ដល់​វគ្គ​ប៉េណាល់ទី ត្រឹម​​១២០​នាទី​ពួក​គេ​បញ្ចប់​លទ្ធផល ១-១ ដូច​គ្នា​

អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ

  • Harry Kane ៦​គ្រាប់
  • Romelu Lukaku ៤​គ្រាប់
  • Cristiano Ronaldo ៤​គ្រាប់

ខ្សែ​ប្រយុទ្ធ​នៅ Premier League ទាំង​ពីរ Harry Kane (អង់គ្លេស) និងRomelu Lukaku (បែលហ្ស៊ិក) នៅ​មាន​ឱកាស​រក​គ្រាប់​បាល់​បន្ត​ ដោយ​សារ​ក្រុម​របស់​ពួក​គេ​មាន​ឈ្មោះ​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ។ សម្រាប់ Cristiano Ronaldo អស់​ឱកាស​ទៅ​ហើយ ព្រោះ​ព័រទុយហ្គាល់​ធ្លាក់​នៅ​វគ្គ​១៦​ក្រុម​ដោយ​សារ​អ៊ុយរុយហ្គាយ។

​ក្រុម​ត្រូវ​ជួប​គ្នា​​វគ្គ​៨​ក្រុម​ចុងក្រោយ

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី