មិនធម្មតា! ចិន បង្កើត​បានកាំភ្លើង​ឡាស៊ែរ ទុកបង្ក្រាប​ក្រុម​បាតុករ​

  • 2018-07-04 04:01:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ចិន​មួយ បាន​បង្កើត​កាំភ្លើង​បាញ់​កាំរស្មី​ឡាស៊ែរ សម្រាប់​សមត្ថកិច្ច​ប្រើប្រាស់ ក្នុង​គោលបំណង​ដើម្បី​បង្ក្រាប​ក្រុម​បាតុករ​ ដោយ​ការ​បាញ់​ទៅ​លើ​ឲ្យ​ឆេះ​សក់ ឬ​ បដា នៅ​ក្នុង​ចម្ងាយ​ជិត ១គីឡូម៉ែត្រ​។

រូបគំរូ កាំភ្លើងឡាស៊ែរ របស់ក្រុមហ៊ុន ZKZM (រូបថត៖ Twitter/LAMERMA1318)

ក្រុមហ៊ុន ZKZM បាន​ឲ្យដឹង​ថា បើសិនជា​បាញ់​ចំ​មនុស្ស​ កាំរស្មី​ឡាស៊ែរ របស់​កាំភ្លើង​ដ៏​ទំនើប​នេះ អាច​បង្ក​ការ​ឈឺ​ចាប់​ខ្លាំង ប៉ុន្តែ​មិន​បង្ក​ឲ្យ​ស្លាប់​​នោះ​ទេ​។

កាំភ្លើង​ឡាស៊ែរ​ដែល​មិនទាន់​ត្រូវ​បាន​ស្គាល់​ឈ្មោះ មាន​ទម្ងន់ ៣​គីឡូក្រាម អាច​បាញ់​ចំ​គោលដៅ​ដែល​មាន​ចម្ងាយ​ឆ្ងាយ​បំផុត ៨០០​ម៉ែត្រ ហើយ​កាំរស្មី​ឡាស៊ែរ​អាច​ឆ្លងកាត់​កញ្ចក់​និង​វត្ថុ​ផ្សេងៗ​ដែល​មាន​សភាព​ថ្លា។ គេ​អាច​បំពាក់​កាំភ្លើង​នេះ​នៅ​លើ​រថយន្ត ទូក និង​យន្តហោះ​បាន​។

ក្រុមហ៊ុន​ខាងលើ​បាន​បន្ត​ថា ពួកគេ​កំពុង​ស្វែងរក​ដៃ​គូ និង​អាជ្ញាបណ្ណ​ដើម្បី​ធ្វើ​ការ​ផលិត​កាំភ្លើង​នេះ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នា​ពេល​ខាងមុខ​។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៧ ក្រុមហ៊ុន Lockheed Martin នៅ​អាមេរិក ក៏​ធ្លាប់​បង្ហាញ​កាំភ្លើង​ឡាស៊ែរ​មួយ​ប្រភេទ​ដែល​មាន​កម្លាំង ៦០គីឡូវ៉ាត់ ​ផង​ដែរ។ វា​មាន​សមត្ថភាព​ក្នុង​ការ​ប្រឆាំង​នឹង​កាំភ្លើង​ត្បាល់ និង​ដ្រូន​ធុន​តូច៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទបន្ត៖

ប្រភព៖ Kley Kley   ប្រែសម្រួល​ ៖​ លាភ.

អត្ថបទថ្មី