ព័ត៌មាន​ក្ដៅ​គគុក​​ជុំវិញ​ Ronaldo ផ្លាស់​ទៅ Juventus

  • 2018-07-04 04:18:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ព័រទុយហ្គាល់​ធ្លាក់ចេញ​ពី​ព្រឹត្តិការណ៍ World Cup នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​​បាន​លេច​ព័ត៌មាន​ក្ដៅ​គគុក​ពាក់ព័ន្ធ​នឹង​ Juventus ដាក់​តម្លៃ​ទិញ​យក​ Cristiano Ronaldo ពី Real Madrid។

ជុំ​វិញ​​រឿង​ការ​ដោះដូរ​​រវាង Ronaldo និង​ Juventus លេច​ចេញ​ពី​សារព័ត៌មាន​​ផ្សេង​នៅ​ក្នុង​ប្រទេស​​អេស្ប៉ាញ​និង​អ៊ីតាលី។ ជំហាន​ដំបូង​សារព័ត៌មាន  Tuttosport របស់​អ៊ីតាលី​រាយការណ៍​ថា សេះបង្កង់ Juventus បាន​ឈាន​ដល់​ព្រមព្រៀង​ជាមួយ​ម្ចាស់​ពាន Ballon d'Or ក្នុង​កុងត្រា​​ដល់​ឆ្នាំ​២០២២ និង​ផ្ដល់​ប្រាក់បៀវត្សរ៍ ៣០​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ។

ដក​ស្រង់​ពី​កាសែត​អេស្ប៉ាញ Marca ម្ចាស់​ជើង​ឯក Serie A ខាង​លើ​ហ៊ាន​ដាក់​សំណើ​ទៅ​ Real Madrid ដល់​១០០​លាន​អឺរ៉ូ ទិញ Ronaldo ដែល​មាន​វ័យ​៣៣​ឆ្នាំ​ទៅ​ហើយ។ តាម​ប្រភព ត្បិត​តែ​​តម្លៃ​ផ្ដាច់​កុងត្រា​របស់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​មាន​ដល់​១ ០០០​លាន​អឺរ៉ូ តែ​គេ​គិត​ថា​ Real អាច​ទទួល​សំណើ​១០០​លាន​អឺរ៉ូ​ព្រោះ​ក្លឹប​មិន​ចង់​​ទុក​កីឡាករ​ដែល​អស់​អារម្មណ៍​លេង​ជាមួយ​គ្នានោះ​ទេ។

គោល​បំណង​របស់ Juventus ចង់​យក Ronaldo មក​ធ្វើ​ខ្សែ​ប្រយុទ្ធ​ចំតួ​ និង​លក់ Gonzalo Higuai ពេល​ទីផ្សារ​រដូវ​ក្ដៅ​បើក។ សរុប​សេចក្ដី​អ្វី​ៗ​ពេល​នេះ​មិន​ទាន់​ផ្លូវការ​ឡើយ ព្រោះ​ទាំង​ក្លឹប​និង​ Ronaldo ខ្លួន​ឯង​ផ្ទាល់​មិន​ទាន់​ចេញ​មក​បញ្ជាក់​ពី​រឿង​នេះទេ។ ចាប់​តាំង​ពី CR7 ផ្លាស់​មក​ទឹក​ដី​អេស្ប៉ាញ​តាំង​ពី​ឆ្នាំ​២០០៩ នេះ​ជា​ព័ត៌មាន​កក្រើក​បំផុត​ជុំ​វិញ​ការ​ចាកចេញ​របស់​គេ៕ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ