Real ពិចារណា​លុយ​១០០​លាន​ទិញ​ Ronaldo របស់​ Juventus

  • 2018-07-05 00:11:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid ពិត​ជា​មិន​បាន​ច្រាន​ចោល​នោះ​ទេ​នូវ​សំណើ​ទិញ​ថ្លៃ​ ៨៨​លានផោន​ ឬ​១០០​លាន​អឺរ៉ូ​របស់​ Juventus សម្រាប់​ Cristiano Ronaldo។

Ronaldo

ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​គឺ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​យក្ស​អេស្ប៉ាញ​សរុប​ចំនួន​៤៥១​គ្រាប់​ ប៉ុន្តែ​ជាមួយ​វ័យ​កាន់​តែ​ចាស់​ ហើយ​ Real ត្រូវ​ការ​រុះរើ​ក្រុម​ដែល​ចាញ់​ពិន្ទុ​ Barcelona រហូត​១៧​កាល​ពី​រដូវ​កាល​ចាស់​គឺ​ជា​អ្វី​ដែល​ក្លឹប​ពិចារណា​លើ​ការ​លក់​ Ronaldo។

Ronaldo ទើប​តែ​ឈ្នះ​ពាន Champions League លើក​ទី​៥​ជាមួយ​ Real កាល​ពី​ខែ​ឧសភា ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ Zinedine Zidane ដែល​ជា​បុគ្គល​មាន​ជំនឿ​មុតមាំ​លើ​រូប​គេ​ក៏​បាន​ដើរ​ចេញ​ ជំនួស​ដោយ​អតីត​គ្រូ​អេស្ប៉ាញ​ Julen Lopetegui។

បើ​សិន​ជា​ការ​ព្រមព្រៀង​កើត​ឡើង​មែន​ តម្លៃ​ខ្លួន​កីឡាករ​ឆ្នើម​ព័រទុយហ្គាល់​នឹង​បំបែក​កំណត់ត្រា​ទិញ​ថ្លៃ​បំផុត​របស់​ Juventus ដែល​ធ្លាប់​ចាយ​លើ​ Gonzalo Higuain ក្នុង​ឆ្នាំ​២០១៦​ ចំនួន​ ៧៩​លាន​ផោន​ (៩០​លាន​អឺរ៉ូ)៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី