កូនប្រុសមេដឹកនាំ ISIS ម្នាក់ ត្រូវបានសម្លាប់​ក្នុង​ប្រទេស ស៊ីរី

  • 2018-07-05 01:51:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​​របស់​មេដឹកនាំ ISIS ម្នាក់​គឺ​លោក Abu Bakr al-Baghdadi ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ក្នុ​ប្រទេស ស៊ីរី។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​ឧទ្ទាម​ខាងលើ។

(កូនប្រុសឈ្មោះ Hudhayfah al-Badri ដែលត្រូវបានសម្លាប់)

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ក្រុម ISIS ឲ្យ​ដឹង​ថា Hudhayfah al-Badri ដែល​ជា​កូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​របស់​មេដឹក​នាំ Baghdadi ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ប្រយុទ្ធ​នៅ​ស្ថានីយ​ថាមពល​កម្ដៅ​មួយ​ក្នុង​ខេត្ត Homs ប្រទេស​ស៊ីរី។ ការ​ប្រយុទ្ធ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ប្រឆាំង​នឹង​ក្រុម Nussayriyyah និង​រុស្ស៊ី។

គួរ​ឲ្យ​ដឹង​ថា ក្រុម ISIS បាន​ចាប់​ផ្ដើម​បាត់បង់​មូលដ្ឋាន​ជា​ច្រើន​ក្រោយ​ការ​វាយ​ប្រហារ​ផ្ទួន​ៗ​ពី​កង​កម្លាំង​ស៊ីរី, អ៊ីស្រាអែល និង​អាមេរិក ហើយ​ឥឡូវ​នេះ​ពួកគេ​កាន់កាប់​តិច​ជាង ៣​% ប៉ុណ្ណោះ​នៃ​ទឹក​ដី​របស់​ស៊ីរី។ ចំណែក​ឯ​មេ​ដឹក​នាំ លោក Baghadadi កំពុង​ត្រូវ​បាន​អាមេរិក​តាម​ចាប់​ខ្លួន និង​ប្រកាស​ផ្ដល់​ប្រាក់ ២៥​លាន​ដុល្លារ​សម្រាប់​អ្នក​ចាប់​បុរស​រូប​នេះ​បាន​ទៀត​ផង៕

(លោក Baghadadi ដែល​អាមេរិកកំពុង​តាម​ចាប់​ខ្លួន)

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី