សោកស្តាយ! អ្នកជ្រមុជទឹកថៃម្នាក់ ស្លាប់ពេលបំពេញភារកិច្ច ជួយក្មេងក្នុងរូងភ្នំ

  • 2018-07-06 03:30:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ជ្រមុជ​ទឹក​នៃ​កងទ័ព​ជើងទឹក​ថៃ​ម្នាក់ ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ដើម្បី​សង្គ្រោះ​ក្មេង​ប្រុស​ទាំង ១២នាក់ រួម​ទាំង​គ្រូ​បង្វឹក​របស់​ពួកគេ នៅ​ក្នុង​រូងភ្នំ​ថាំហ្លួង នៃ​ខេត្ត​ឈៀងរ៉ាយ បាន​ស្លាប់​បាត់​បង់​ជីវិត​នា​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​នេះ។

អតីត​កងទ័ព​ជើងទឹក​ខាង​លើ បាន​ស្លាប់​នៅ​វេលា​ម៉ោង ២ទៀប​ភ្លឺ ថ្ងៃសុក្រ ទី០៦ ខែ​កក្កដា ឆ្នាំ២០១៨ ដោយសារតែ​កង្វះ​ខ្យល់​អុកស៊ីហ្សែន ខណៈ​ព្យាយាម​វិលត្រឡប់​មក​កាន់​ជំរុំ​វិញ ដែល​ស្ថិត​នៅ​ចម្ងាយ ២គីឡូម៉ែត្រ​ក្នុង​រូង​ភ្នំ​នោះ។

លោក Samarn Kunan

បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ថៃ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន​ឈ្មោះ​ថា Samarn Kunan អាយុ​៣៨ឆ្នាំ។ លោក Kunan គឺ​ជា​អ្នក​នាំ​យក​បំពង់​អុកស៊ីហ្សែន​ពី​រូង​ទី៣ នៃ​រូង​ភ្នំ​ខាង​លើ។ លោក​បាន​ចាប់ផ្ដើម​ជ្រមុជ​ទឹក​នៅ​វេលា​ម៉ោង​ប្រហែល ៨ និង ៣០នាទី​យប់។ ជាអកុសល តាម​ផ្លូវ​ត្រលប់​មក​វិញ លោក​ក៏​បាន​បាត់បង់​ស្មារតី​តែម្ដង ខណៈ​ការ​ជួយ​សង្គ្រោះ​ក៏​មិន​បាន​សម្រេច​ទៀត៕

លោក Samarn Kunan

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង