ទៅ​ផ្ញើ​លុយ​កន្លែង​នេះ បញ្ចុះ​តម្លៃ​សំបុត្រ​កុន ៥០% នៅ Major Cineplex

  • 2018-07-06 07:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​និយម​ផ្ញើ​ប្រាក់​ទៅ​ក្រៅ​ប្រទេស ជា​ឱកាស​ចំណេញ ដោយ​រាល់​ពេល​ផ្ញើ​តាម Western Union ម្ដង នឹង​ទទួល​បាន​គូប៉ុង​បញ្ចុះ​តម្លៃ ៥០% រាល់​ការ​ទិញ​សំបុត្រ​កុន​នៅ Major Cineplex គ្រប់​សាខា​ទាំង​អស់។

ប្រូម៉ូសិន​ខាង​លើ ធ្វើ​ឡើង​ដោយ​ធនាគារ​អេស៊ីលីដា ដើម្បី​លើក​ទឹក​ចិត្ត​អតិថិជន​ខ្លួន ដែល​ធ្វើ​ចាប់​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី៣១ ធ្នូ។

លោកស្រី សុខ សោភា នាយក​ប្រតិបត្តិ​ទីផ្សារ​ធនាគារ​អេស៊ីលីដា បាន​និយាយ​ថា៖ "យើង​ចេញ​ប្រូម៉ូសិន​ថ្មី​សម្រាប់​អ្នក​ប្រើប្រាស់​សេវាកម្ម Western Union ដោយ​រាល់​ពេល​គាត់​ផ្ញើ​ម្ដង នឹង​បាន​គូប៉ុង​បញ្ចុះ​តម្លៃ​សំបុត្រ​កុន ៥០% មួយ​សន្លឹក លើក​លែង​តែ​សំបុត្រ VIP, IMAX, 4DX, ឬ​បញ្ចុះ​តម្លៃ​ផ្សេងៗ"។

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក ACLEDA Bank Plc.

អត្ថបទ៖ វិទូ