បុរសមាន៥ចំណុចនេះ អនាគតជាស្វាមីល្អ បើសុំស្រលាញ់ ហាមបដិសេធ នារីៗ
- 2018-07-06 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសមាន៥ចំណុចនេះ អនាគតជាស្វាមីល្អ បើសុំស្រលាញ់ ហាមបដិសេធ នារីៗ
ចន្លោះមិនឃើញ
សម័យនេះ បើគ្រាន់តែនិយាយថា ខ្លួនជាបុរសល្អ ឬស្វាមីល្អ គឺមិនមែនជារឿងពិបាកទេ។ អ្វីដែលសំខាន់ បុរសអាចអនុវត្តបានលទ្ធផលអ្វីខ្លះ ដើម្បីឧត្ដមភរិយារស់នៅមានសុភមង្គល និងមានភាពសប្បាយរីករាយទាំងផ្លូវកាយ និងផ្លូវចិត្ត។
ទាំងក្នុងសង្គម និងគ្រួសារ ភរិយាគ្រប់រូប ពិតជាស្រលាញ់ និងគោរពបុរស ដែលមាន ៥ចំណុចនេះ ក៏ព្រោះតែបុរសបានយល់ច្បាស់ និងដើរតួនាទីសំខាន់ ឬអាចនិយាយបានថា អាចធ្វើឲ្យភរិយាញញឹម ច្រើនជាងស្រក់ទឹកភ្នែកជូតក្បាលជង្គង់។
១. ស្រឡាញ់តែប្រពន្ធម្នាក់នេះមួយគត់
ប្រពន្ធ ត្រូវការឲ្យអ្នក សំដែងនូវសេចក្ដីរបស់អ្នក ចំពោះនាង ដូចជាការនិយាយថា បងស្រឡាញ់អូនជាដើម។ សកម្មភាព និងពាក្យសំដី ត្រូវតែមានសម្រាប់ភរិយារបស់អ្នក ហើយអ្នកត្រូវតែស្រឡាញ់ភរិយាម្នាក់នេះ ជារៀងរហូតតទៅ មិនត្រូវមានជនទីបី មកលូកលាន់ឡើយ។
២. ការពារប្រពន្ធ និងកូន
ប្តីល្អ ត្រូវធ្វើឲ្យប្រពន្ធមានសុវត្ថិភាព មិនថាផ្លូវចិត្ត ផ្លូវកាយ ផ្លូវភេទ និងកត្តាហិរញ្ញវត្ថុឡើយ។ ស្វាមីល្អ ត្រូវចេះថ្នាក់ថ្នម ហើយនៅក្បែរប្រពន្ធជានិច្ច។
អ្នកត្រូវចំណាយពេលវេលាឲ្យបានច្រើន ដើម្បីធ្វើឲ្យប្រពន្ធកក់ក្ដៅ។
ក្រៅពីនេះ ស្វាមីត្រូវខំធ្វើការ ដើម្បីយកប្រាក់ មកផ្គត់ផ្គង់គ្រួសារ និងធ្វើឲ្យគ្រួសារមានមុខមានមាត់ នៅក្នុងសង្គមជាតិ។
៣. ឈប់ធ្វើដូចកូនក្មេង
ប្រពន្ធរបស់អ្នក លែងត្រូវការចរិតកូនក្មេង របស់អ្នកទៀតហើយ ដូច្នេះ អ្វីដែលអ្នកនិយាយ ឬធ្វើ ត្រូវតែគិត ឲ្យបានម៉ត់ចត់ជាមុនសិន។ អ្នកត្រូវចេះមានទំនួលខុសត្រូវ និងស្មោះត្រង់ ហើយមិនត្រូវចំណាយពេលច្រើន ទៅលើការលេងហ្គេម ឬផឹកស៊ីនោះទេ។
៤. ទំនាក់ទំនង
ទំនាក់ទំនង ប្រកបដោយភាពផ្អែមល្ហែម ជាកត្តាជោគជ័យ នៃជីវិតគូ ដូច្នេះ អ្នកត្រូវចេះប្រើប្រាស់ពាក្យសំដី និងទាក់ទងគ្នាឲ្យបានជាប់លាប់ជានិច្ច មិនថាពេលអ្នកទៅធ្វើការ ឬនៅទីណាទេ អ្នកត្រូវចេះផ្ដល់ដំណឹង និងទូរសព្ទសួរសុខទុក្ខប្រពន្ធកូន។
៥. រឿងលើគ្រែ
ការរួមភេទ ក៏ជាកត្តាចាំបាច់ សម្រាប់សុភមង្គល ក្នុងគ្រួសារដែរ ដូច្នេះ អ្នកត្រូវថ្នាក់ថ្នម បបោសអង្អែល និងធ្វើឲ្យនាងបានសុខស្រួល ជាជាងផ្ដោតសំខាន់ តែលើខ្លួនឯង៕