មុខងារ​តាមដាន​ចង្វាក់​បេះដូង​លើ​ Apple Watch ល្អ តែ​បើ​ភ្ជាប់​ឧបករណ៍​បន្ថែម​ កាន់​តែ​ច្បាស់លាស់​

  • 2018-07-08 04:25:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារ​តាមដាន​ចង្វាក់​បេះដូង​លើ​ Apple Watch អាច​ថា​មាន​ភាព​ត្រឹមត្រូវ​គ្រប់គ្រាន់​ ជា​ទិន្នន័យ​បន្ថែម​ ពេល​ធ្វើ​លំហាត់​ប្រាណ​។ តែ​សម្រាប់​អ្នក​ប្រើប្រាស់​ចង់​បាន​របាយការណ៍​ចង្វាក់​បេះដូង​កាន់​តែ​ច្បាស់​ជាង​នេះ​ ពេល​នេះ​ Apple Watch ផ្ដល់​វិធី​អាច​ប្រើ​ជាមួយ​ឧបករណ៍​ត្រួត​ពិនិត្យ​ចង្វាក់​បេះដូង​ក្រៅ​បាន​។

ក្រុមហ៊ុន​ Fitness ដូចជា​ Polar និង​ Scosche ផ្ដល់​ឧបករណ៍​តាមដាន​ចង្វាក់​បេះដូង​ពាក់​នឹង​ខ្លួន​ប្រើ​ Bluetooth ដោយ​ភ្ជាប់​ទៅ​នឹង​ទូរសព្ទ​ តែ​ករណី​នេះ​ គឺ​នាឡិកា​វិញ​។

ពេល​ទិញ​ គួរ​ស្វែងរក​ខ្សែ​ពាក់​នោះ​មាន​ប្រើ​បច្ចេកវិទ្យា​ Bluetooth ថ្មីៗ​ ទើប​អាច​ប្រើ​ជាមួយ​ Apple Watch​ បាន​ ដែល​គួរ​សួរ​ ឬ​ពិនិត្យ​មើល​សៀវភៅ​ណែនាំ​ឲ្យ​ច្បាស់​សិន​។

ការ​ភ្ជាប់​ប្រើ​

បើ​អ្នក​ធ្លាប់​ភ្ជាប់​កាស​ទៅ​នឹង​ Apple Watch ដំណាក់​ការ​គឺ​ស្រដៀង​គ្នា​។ ដោយ​លើ​ Apple Watch បើក​កម្មវិធី​ Settings > Bluetooth រួច​រង់ចាំ​ឲ្យ​នាឡិកា​ស្វែង​រក​ Device ​រួច​នឹង​ឃើញ​ឧបករណ៍​ចង់​ភ្ជាប់​ អាច​ចុច​លើ​នោះ​បាន​។

ពេល​ Device ទាំង​ពីរ​ភ្ជាប់​គ្នា​ ដោយ​ខ្សែ​ពាក់​មាន​ឧបករណ៍​ត្រួត​ពិនិត្យ​ចង្វាក់​បេះដូង​បាន​បើក​ និង​ភ្ជាប់​ទៅ​កាន់​នាឡិកា​ រាល់​សកម្មភាព​នៃ​ការ​តាមដាន​ចង្វាក់​បេះដូង​ នឹង​ទាញ​ចេញ​ពី​ឧបករណ៍​ភ្ជាប់​នឹង​ខ្សែ​ ជៀស​ជាង​ Sensor លើ​នាឡិកា​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន