នៅបានយូរប៉ុណ្ណាទៀត បើ​ចំណូល HTC ធ្លាក់ចុះរាល់ខែបែបនេះ

  • 2018-07-08 05:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HTC បាន​បង្ហាញ​របាយការណ៍​ហិរញ្ញវត្ថុគួរឲ្យអស់សង្ឃឹមមួយទៀត​សម្រាប់​ខែ​មិថុនា ឆ្នាំ ២០១៨។ នៅ​ខែ​មិថុនា ក្រុមហ៊ុននេះអាចរកចំណូលបានប្រមាណ ៧៣,២៥ លាន​ដុល្លារ ដែល​មាន​ការ​ធ្លាក់​ចុះ ៦៧% បើ​ធៀប​នឹង​ខែ​មិថុនា ឆ្នាំ ២០១៧ ដែលរកចំណូលបាន​ប្រមាណ ២២៦ លាន​ដុល្លារ

បើ​ធៀប​នឹងចំណូលកាលពីខែឧសភាក៏​មាន​ការ​ធ្លាក់ចុះផង​ដែរ ដោយ​រក​តិច​បាន​ជាង​ខែ​មុន​ ៩%។ សម្រាប់​រយៈពេល ២ ត្រីមាស​ឆ្នាំ ២០១៨ នេះ (គិតពីខែមករា ដល់មិថុនា) HTC រក​ចំណូល​សរុប​បានប្រមាណ ៥១១,១១ លាន​ដុល្លារ ធ្លាក់ចុះអស់ ៤៩,២៥% បើ​ធៀប​នឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។

ខាងក្រោមនេះជាចំណូលរយៈពេល ៦ ខែកន្លងមកនេះរបស់ HTC ៖

  • ខែមករា ១១១,៨១ លានដុល្លារ (ធ្លាក់ចុះ ២៧,០៣% ធៀបឆ្នាំមុន)
  • ខែកុម្ភៈ ៨៥,៨៣ លានដុល្លារ (ធ្លាក់ចុះ ៤៤,០៤%)
  • ខែមីនា ៩១,០៥ លានដុល្លារ (ធ្លាក់ចុះ ៤៦,៦៦%)
  • ខែមេសា ៦៨,៩៤ លានដុល្លារ (ធ្លាក់ចុះ ៥៥,៤៧%)
  • ខែឧសភា ៨០,៣១ លានដុល្លារ (ធ្លាក់ចុះ ៤៦,០៣%)
  • ខែមិថុនា ៧៣,២៥ លាន​ដុល្លារ (ធ្លាក់ចុះ ៦៧,៦៤%)

គួរ​រំលឹក​ថា HTC បាន​លក់​​ផ្នែកមួយនៃជំនួញ​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន Google និង​​គ្រោង​កាត់​បន្ថយ​បុគ្គលិកចំនួន ២២% ដើម្បីពង្រឹងប្រតិបត្តិការរបស់ខ្លួនឡើងវិញ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង