ក្តៅៗ! ទីបំផុតគេជួយសង្គ្រោះបានក្មេង២នាក់ ចេញពីរូងភ្នំថាំហ្លួងហើយ (មានវីដេអូ)

  • 2018-07-08 11:31:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម​សារព័ត៌មាន​ថៃ ដែល​បាន​ចេញ​ផ្សាយ​នា​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​អាទិត្យ ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ក្មេង​ប្រុស​ចំនួន ២​នាក់​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ ចេញ​ពី​រូង​ភ្នំ​ថាំហ្លួង​បាន​ដោយ​ជោគជ័យ​ហើយ។

នៅ​ក្នុង​ជ័យជម្នះ​សម្រាប់​បេសកកម្ម​ដ៏​សស្រាក់​សស្រាំ​មួយ​នេះ ការ​រាយការណ៍​ជា​បឋម​បាន​និយាយ​ថា ក្មេង​ប្រុស​ដែល​មិន​ទាន់​ត្រូវ​បាន​គេ​បញ្ចេញ​អត្តសញ្ញាណ​ទាំង​២​ខាង​លើ ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ និង​អាច​ដើរ​ចេញ​មក​ដោយ​ខ្លួន​ឯង បន្ទាប់​ពី​ជាប់​នៅ​ក្នុង​រូង​ភ្នំ​ខាង​លើ អស់​រយៈពេល​១៦ថ្ងៃ។

គួរ​បញ្ជាក់​ថា ក្មេង​ទាំង​២​នាក់​ដែល​មាន​ជីវិត​ថ្លៃ​នោះ ម្នាក់​បាន​ដើរ​ចេញ​មក​នៅ​វេលា​ម៉ោង ៥ និង ៤០នាទី​ល្ងាច ឯ​ម្នាក់​ទៀត​នៅ​វេលា​ម៉ោង ៥ និង ៥០នាទី។ បច្ចុប្បន្ន​នេះ​ពួកគេ​កំពុង​ទទួល​ការ​ត្រួតពិនិត្យ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មិន​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវការ​ណា​មួយ​ឡើយ ខណៈ​របាយការណ៍​នេះ​ទទួល​បាន​ពី​កន្លែង​កើតហេតុ​ផ្ទាល់​តែម្តង៕

ព័ត៌មាន​លម្អិត សប្បាយ នឹង​ធ្វើ​ការ​ចុះផ្សាយ​បន្ត​ទៀត

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Khaosod English   ប្រែ​សម្រួល៖ សេង ឡុង