iPhone 7 នឹងធ្លាក់​ថ្លៃ​ក្រោម​ ៥០០ ដុល្លារ ​នៅ​ពីរ​ខែ​ទៀត

  • 2018-07-09 02:12:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីរ​ខែ​ទៀត​គឺ​ចូល​ដល់​ខែ​កញ្ញា​ ជា​ខែ​ដែល​ iPhone ជំនាន់​ថ្មី​តែង​ចាប់​កំណើត​ឡើង។ ពេល​ដែល​ iPhone ជំនាន់​ថ្មី​លេច​មុខ Apple តែង​មាន​ទម្លាប់​ទម្លាក់​តម្លៃ​ iPhone ស៊េរី​ចាស់​ដល់​ខ្ទង់​ ១០០ ដុល្លារ​ឯណោះ។

គេ​រំពឹង​ថា​​តម្លៃ iPhone ប្រចាំ​ឆ្នាំ​ ២០១៨ ​នឹង​មាន​ដូច​ខាង​ក្រោម​នេះ (តម្លៃ​នៅ​សហរដ្ឋអាមេរិក) ៖

  • iPhone 7 តម្លៃ​ចាប់​ពី​ ៤៤៩ ដុល្លារ​

  • iPhone 7 Plus តម្លៃ​ចាប់​ពី​ ៥៦៩ ដុល្លារ

  • iPhone 8 តម្លៃ​ចាប់​ពី​ ៥៩៩ ដុល្លារ​

  • iPhone 8 Plus តម្លៃ​ចាប់​ពី​ ៦៩៩ ដុល្លារ​

  • iPhone 9 តម្លៃ​ចាប់​ពី​ ៦៩៩ ដុល្លារ​

  • iPhone X (ឆ្នាំ ២០១៨) តម្លៃ​ចាប់​ពី​ ៨៩៩ ដុល្លារ​

  • iPhone X Plus (អេក្រង់​ទំហំ​ ៦,៥ អ៊ីញ) តម្លៃ​ចាប់​ពី​ ៩៩៩ ដុល្លារ​

​តារាង​តម្លៃ​ខាង​លើ​មិន​បាន​រាប់​បញ្ចូល​ iPhone X ដែល​ចេញ​ក្នុង​ឆ្នាំ ២០១៧ ដោយ​គេ​ជឿ​ថា Apple អាច​នឹង​​ឈប់​លក់​ iPhone X ឆ្នាំ ២០១៧​ ដើម្បី​ជំរុញ​ការ​លក់​ iPhone ស៊េរី​ថ្មី​ទាំង​ ៣ ដែល​ចេញ​ឆ្នាំ ២០១៨៕​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង