នាយករដ្ឋមន្ត្រីជប៉ុន បង្កើតក្រុមសង្គ្រោះបន្ទាន់មួយដោះស្រាយបញ្ហាទឹកជំនន់

  • 2018-07-09 03:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនន់​ទឹក​ភ្លៀង​នៅ​ភាគ​ខាង​លិច​ប្រទេស ជប៉ុន បាន​ឆក់​យក​អាយុ​ជីវិត​មនុស្ស ៨៩​នាក់ និង​បង្ខំ​ឲ្យ​ប្រជាជន​ជិត ៦​លាន​ជម្លៀស​ទៅ​កាន់​ទី​សុវត្ថិភាព។

យោង​តាម​អ្នក​នាំ​ពាក្យ​ទី​ភ្នាក់ងារ​ឧតុនិយម​ជប៉ុន លោក Yasushi Kajihara ឲ្យ​ដឹង​ថា​នាក់​ដែល​ជាប់​នៅ​ក្នុង​ផ្ទះ​គួរ​តែ​រើ​ទៅ​ជាន់​ខ្ពស់​ជាង​នេះ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន រី​ឯ​អ្នក​ផ្សេង​ទៀត​គួរ​តែ​ទៅ​កន្លែង​ខ្ពស់​ដើម្បី​សង្គ្រោះ​ជីវិត​របស់​យើង។ ជាមួយ​គ្នា​នេះ​ដែរ នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក Shinzo Abe បាន​បង្កើត​កង​កម្លាំង​សង្គ្រោះ​បន្ទាន់​មួយ​កាល​ពី​ម្សិលមិញ​ដើម្បី​ដោះ​ស្រាយ​ស្ថាន​ភាព​ដែល​កាន់​តែ​អាក្រក់។

(នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក Shinzo Abe)

នាយករដ្ឋមន្ត្រី​រូប​នេះ​និយាយ​ថា "មនុស្ស​ជា​ច្រើន​កំពុង​បាត់​ខ្លួន​នៅ​ឡើយ ចំណែក​អ្នក​ផ្សេង​ទៀត​កំពុង​រង់​ចាំ​ជំនួយរបស់​យើង។ ច្បាស់ណាស់ វា​គឺ​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពេល​វេលា ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ ៥៤ ០០០ នាក់​កំពុង​ធ្វើ​ការ​ហើយ​ឥឡូវ​នេះ។”

គួរ​ឲ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​នេះ បាន​កើត​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ត​រហូត​ដល់​ថ្ងៃ​អាទិត្យ​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ និង​អាយុ​ជីវិត​មនុស្ស​យ៉ាង​ច្រើន ហើយ​ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​ចំនួន​អ្នក​ស្លាប់​នឹង​អាច​កើន​ឡើង​ទៀត ខណៈ​អ្នក​បាត់​ខ្លួន​មាន​រហូត​ដល់ ៥៨​នាក់៕

ចុចអាន ៖

ប្រភព៖ nytimes   ប្រែសម្រួល ៖ រ័ត្ន