កូរ៉េខាងត្បូង បើកពន្ធនាគារសិប្បនិម្មិត​ សម្រាប់អ្នកចង់បានភាពស្ងប់ស្ងាត់

  • 2018-07-09 04:02:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្វើ​ការ​ជិត​១០០​ម៉ោង​ក្នុង​មួយ​សប្ដាហ៍ អស់​រយៈពេល​៦​ខែ មេធាវី​កូរ៉េខាងត្បូង​ម្នាក់​មាន​ឈ្មោះ​ថា Kwon Yong-suk បាន​ចាប់ផ្ដើម​ចោទ​សួរ​ខ្លួន​ឯង​ថា «តើ​ការ​ឃុំឃាំង​តែ​ម្នាក់ឯង​នៅ​ក្នុង​ពន្ធនាគារ អាច​ជា​ជម្រើស​ល្អ​ចំពោះ​ស្ថានភាព​របស់​ខ្លួន​ដែរ​ឬ​ទេ?»។

មិត្តភ័ក្ដិ​របស់​លោក Kwon ម្នាក់​បាន​ប្រាប់​ថា ការ​ស្ម័គ្រចិត្ត​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ពន្ធនាគារ​ពិត​ប្រាកដ ​ត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​បែបបទ​ផ្លូវ​ច្បាប់​ច្រើន។ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ​ទើប​លោក Kwon បាន​សម្រេចចិត្ត​បង្កើត​ពន្ធនាគារ​សិប្បនិម្មិត​មួយ ​សម្រាប់​មនុស្ស​ដែល​ស្វែងរក​សន្តិភាព និង ភាព​ស្ងប់ស្ងាត់។

ពន្ធនាគារ​នោះ​ត្រូវ​បាន​បើក​នៅ​ក្នុង​ឆ្នាំ២០១៣ នៅ​ជនបទ​ខាង​ក្រៅ​ទីក្រុង Seoul ខណៈ​មនុស្ស​ជា​ច្រើន​ដែល​ចូល​ទៅ​ទី​នោះ បាន​ចាក់​សោរ​ខ្លួនឯង​នៅ​ក្នុង​ទ្រុង​រយៈពេល ២០ម៉ោង ដោយ​មិន​យក​ទូរសព្ទ​ដៃ​ចូល​តាម , មិន​ឆ្លើយ​តប​សារ និង មិន​ទទួល​ការ​រំខាន​រាប់​មិន​អស់​ពី​ជីវិត​សម័យ​ទំនើប​នេះ​ឡើយ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី