ក្តៅៗ! ជួយសង្គ្រោះបានក្មេងទី៥ ចេញពីរូងភ្នំថាំហ្លួងហើយ! (មានវីដេអូ)

  • 2018-07-09 10:02:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ទី៥ នៃ​ក្រុម​បាល់ទាត់​ជ្រូក​ព្រៃ ដែល​បាន​ជាប់​នៅ​ក្នុង​រូង​ភ្នំ​ថាំហ្លួង អស់​រយៈ​ពេល​ជាង២​សប្ដាហ៍​មក​នេះ ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ចេញ​មក​ក្រៅ នា​រសៀល​ថ្ងៃ​ច័ន្ទ ទី​០៩ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ​ហើយ។

របាយការណ៍​ជា​បឋម​បាន​ឲ្យ​ដឹង​ថា ​ក្មេង​ប្រុស​ទី​៥​នោះ​ត្រូវ​បាន​នាំ​ចេញ​មក​ក្រៅ នៅ​វេលា​ម៉ោង ៤ និង ៥០នាទី​រសៀល ហើយ​កំពុង​ត្រូវ​បាន​គេ​ត្រួតពិនិត្យ​នៅ​ក្នុង​តង់។

គួរ​រំលឹក​ឲ្យ​ដឹង​ថា ​ក្មេង​ប្រុស​ចំនួន​៤​នាក់​ដំបូង ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​០៨ ខែ​កក្កដា ឆ្នាំ២០១៨៕

ព័ត៌មាន​បន្ថែម Sabay នឹង​ធ្វើ​ការ​ចុះផ្សាយ​បន្ត​ទៀត

ប្រភព៖ CNN | Khaosod English   ប្រែ​សម្រួល៖ សេង ឡុង