គ្រូបង្វឹកក្រោន៖ ក្រុមបាក់ទឹកចិត្ត តាំងពីទ័ពរកបាន១គ្រាប់ស្មើវិញ
- 2018-07-10 03:38:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្វឹកក្រោន៖ ក្រុមបាក់ទឹកចិត្ត តាំងពីទ័ពរកបាន១គ្រាប់ស្មើវិញ
ចន្លោះមិនឃើញ
លោក Sean Sainbury គ្រូបង្វឹកភ្នំពេញក្រោន មើលឃើញថាកូនក្រុមបានបាត់បង់ស្មារតីក្នុងការប្រកួត បន្ទាប់ពីក្រុមក្រសួងការពារជាតិ រកគ្រាប់បាល់បានស្មើ១គ្រាប់វិញ រហូតបន្ថែមបាន៤គ្រាប់ទៀត។
ក្រុមភ្នំពេញក្រោន ធ្វើបានល្អនៅតង់ទី១ ដោយអាចរកបាន១គ្រាប់មុននាំមុខក្រុមក្រសួងការពារជាតិ។ យ៉ាងណាមិញ លទ្ធផលនេះ មិនទាន់ល្អសម្រាប់ម្ចាស់ផ្ទះនៅឡើយទេ ផ្ទុយទៅវិញចូលដល់តង់ទី២ ក្រសួងការពារជាតិបានវាយបករហូតដល់៥គ្រាប់ ខណៈដែលក្រោនមិនអាចរកបានវិញឡើយ។
ចំពោះរឿងតង់ទី២នេះដែរ លោក Sean បាននិយាយថា៖ “ការចាប់ផ្ដើមតង់ទី២ យើងលេងល្អដែរ ប៉ុន្តែក្រុមគេក៏លេងបានល្អដូចគ្នា ដូចជាការលើកបាល់ជ្រុង និងរកបាន១គ្រាប់តាមស្មើ។ ក្រោយពីតាមស្មើបានហើយ កីឡាករយើងមួយចំនួនហាក់ដូចជាបាត់ម្ចាស់ការ បាក់ទឹកចិត្ត។ នេះជាមូលហេតុដែលធ្វើឱ្យក្រុមគេអាចរកគ្រាប់បាល់បានច្រើនបន្ថែមទៀត”។
ក្រោនចាញ់១ប្រកួតនេះទៅ ពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ៥ មានត្រឹម២១ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ការប្រកួត ១៣ប្រកួតកន្លងមក។ ស្របពេលដែលក្រសួងការពារជាតិវិញ ពួកគេឈរនៅលេខ៤ ក្នុងតារាង មាន២៧ពិន្ទុឆ្លងកាត់១៣ប្រកួតដូចគ្នា។ ក្រុមកំពូលតារាងនៅពេលបច្ចុប្បន្ននេះគឺក្រុមបឹងកេត មាន៣៣ពិន្ទុ មិនទាន់ស្គាល់ពាក្យចាញ់នោះទេ ឆ្លងកាត់១៣ប្រកួតមកនេះ៕