ថៃ​ប្រកាស​ថា​ មិន​ប្រើ​នាវា​មុជទឹក​ខ្នាត​តូច​របស់​ Elon Musk

  • 2018-07-10 07:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ Narongsak Osottanakornអ្នក​ដឹក​នាំ​ក្រុម​សង្គ្រោះ​ក្នុង​ប្រទេស​ថៃ បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ នាវា​មុជ​ទឹក​ខ្នាត​តូច​ដែល​​​ផលិត​ដោយ​ក្រុម​របស់​លោក​ Elon Musk ​នឹង​មិន​ត្រូវ​ប្រើ​​ក្នុង​ការ​សង្គ្រោះ​ក្មេង​ប្រុស​ ៤ នាក់​​ដែល​កំពុង​ជាប់​ក្នុង​ល្អាង​នោះ​ទេ។

​​​​លោក​ Narongsak បាន​និយាយ​ថា ៖ "ឧបករណ៍​ដែល​គាត់​ឲ្យ​មក​យើង មិន​មាន​ប្រយោជន៍​​ចំពោះ​បេសកកម្ម​របស់​យើង​នោះ​ទេ។ ឧបករណ៍​របស់​គាត់​​ទំនើប​មែន ប៉ុន្តែ​យើង​មិន​អាច​នាំ​យក​វា​​ចូល​ក្នុង​ល្អាង​សម្រាប់​បេសកកម្ម​បាន​ឡើយ”។

ដោយ​ឡែក​កាល​ពី​ម៉ោង ៥ ព្រឹក​នេះ លោក​ Elon Musk បាន​បង្ហោះ​លើ​គណនី​ Twitter របស់​ខ្លួន​ថា​​លោក​បាន​ទៅ​ដល់​​ល្អាង​ទី​បី នៃ​ល្អាង​ថាម​ហ្លួង និង​បាន​ទុក​នាវា​មុជទឹក​ខ្នាត​តូច​របស់​ខ្លួន​នៅ​ទីនោះ​ ករណី​ដែល​វា​មាន​ប្រយោជន៍​នៅ​ថ្ងៃ​ខាង​មុខ។

យ៉ាងណាក្ដី​ការ​បង្ហាញ​វត្តមាន​ និង​អារម្មណ៍​ឈឺ​ឆ្អាល​ដល់​ក្មេងៗ​ដែល​ជាប់​ក្នុង​ល្អាង​ពី​សំណាក់​ម្ចាស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ Tesla ​រូប​នេះ ទទួល​បាន​ការ​កោត​ស្ញប់ស្ញែង​ពី​សំណាក់​ប្រជាជន​ថៃ​យ៉ាង​ច្រើន​សន្ធឹក​ផង​ដែរ៕

ប្រភព៖ Khaosod English   ប្រែ​សម្រួល៖ សុខហេង