៣០ ចំណុ​ចនេះ​ធានាធ្វើ​ឲ្យ​ Ford Everest 2019 ឆ្លាត​លើសរ​ថយ​ន្ត SUV ដទៃ

  • 2018-07-10 08:19:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ការ​បែកធ្លាយ​រូបរាង​ពិត​របស់រ​ថយ​ន្ត Ford Everest 2019 កាលពីពេលថ្មីៗនេះ ថ្ងៃ​នេះ Sabay នឹង​បង្ហាញ​ចំណុច​ពិសេស មួយចំនួនដែល​វា​បាន​រចនា​ឡើង​ជាមួយ​នឹង​រូបរាង​ថ្មី មាន​បំពាក់​ដោយ​ប្រ​ព័​ន្ធ​សុវត្ថិភាព បច្ចេកវិទ្យា​ថ្មីៗ​កាន់តែ​ឆ្លាត​វៃ​ និង​អស្ចារ្យ​ជាង​មុន​ទៅ​ទៀត​។

រ​ថយ​ន្ត Ford Everest ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​រថយ​ន្ត​ ដែល​ផ្តោត​សំ​ខាន់​ទៅលើ​ការធានា​សុវត្ថិភាព​សម្រាប់​អ្នកបើកបរ​ និង​អ្នក​ធ្វើ​ដំ​ណើ​រ ក៏ដូចជា​ជម្នះ​គ្រប់​ឧបសគ្គ​នៃ​ការ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​ផងដែរ​។

ក្នុង​នោះដែរ បច្ចេកវិទ្យា​សំខាន់ៗ​ដែល​ត្រូវបាន​បំពាក់​នៅលើរ​ថយ​ន្ត Ford Everest 2019 នោះ​រួមមាន​៖

១. ចង្កៀង​ខាងមុខ​បិទ​បើក​អូ​តូ (Automatic headlamp on/off)

២. ចង្កៀង​ខាងមុខ​ឡើង​ចុះ​ដោយ​ស្វ័យ​ប្រវត្តិ (Automatic headlamp leveling)

៣. ភ្លើង LED បំភ្លឺ​ពេល​ថ្ងៃ (LED daytime running lamps)

៤. ហ្វា​កូដ​អូតូ (Auto high beam control)

៥. ផ្លិត​ទឹកអូ​តូ (Rain sensitive windshield wipers)

៦. ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះ​ថ្នាក់​ដែល​អាច​កើតមាន​នៅ​ខាងមុខ (Forward Collision Warning)

៧. ប្រព័ន្ធ​ផ្ដល់​សញ្ញា​រយៈ​ចម្ងាយ​សុវត្ថិភាព (Distance Indication Alert)​

៨. ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នក​អ្នកបើកបរ​ឈប់​សំ​រាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System)

៩. ប្រព័ន្ធ​កំ​ណ​ត់​គំ​លាត​សុវត្ថិភាព និង​បន្ថយល្បឿន​ដោយ​ស្វ័យប្រវត្តិ​តាម​ល្បឿន​រ​ថយ​ន្ត​ខាងមុខ (Adaptive Cruise Control)

១០. ប្រព័ន្ធ​ជំ​នួ​យ​លើ​ចង្កូត​និង​រំ​លឹក​ឲ្យ​អ្នកបើកប​របើក​ក្នុង​គ​ន្ល​ង​ត្រឹមត្រូវ (Lane keeping aid and Lane Keeping System)​

១១.ប្រព័ន្ធ​បន្ថយល្បឿន និង​ជាន់​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ (Intelligent speed assist and autonomous emergency braking)​

១២. ប្រព័ន្ធ​ផ្ដល់​សញ្ញា​ការពារ​ការ​ប៉ះ​ទ​ង្គិ​ច (Collision mitigation system)​

១៣. ប្រព័ន្ធ​ផ្ដល់​សញ្ញា​ពី​សម្ពាធ​កង់ (Tire pressure sensors)

១៤. ប្រព័ន្ធ​កំ​ណត់​ល្បឿន​តាម​រ​ថយ​ន្ត​ខាងមុខ​ដោយ​ស្វ័​យ​ប្រវត្តិ (Adaptive speed control)

១៥. ប្រព័ន្ធ​ជំ​នួ​យ​ចូល​ចត​ដោយ​ស្វ័​យ​ប្រវត្តិ (Parallel Parking Assist)

១៦. កាមេរ៉ា​ និង​សេន​សឺ​ផ្នែក​ខាងក្រោយ (Rear camera with rear sensors)

១៧. ពោង​សុវត្ថិភាព​ការពារ​ជ​ង្គ​ង់ និង​ពោង​សុវត្ថិភាព​ជុំវិញរ​ថយ​ន្ត (Inflatable knee bolster and side curtain airbags)​

១៨. កញ្ចក់​មើល​ក្រោយ​កាត់បន្ថយ​ការ​ចាំង​ភ្នែក (Electrochromic inside mirror)

១៩. ប្រព័ន្ធ​ចាប់​ស្លាក​សញ្ញា​ចរាចរណ៍​លើ​ដងផ្លូវ (Less speed sign recognition)

២០. យ៉ាន់​កង់​អាលុយមីញ៉ូម​ទំហុំ ២០ អ៊ិញ​

២១. ទ្វារ​ខាងក្រោយ​បិទ​បើក​អូ​តូ (Power Lift gate)​

២២. កៅអី​ស្បែក

២៣. តា​ប្លូ​ស្បែក​

២៤. បច្ចេកវិទ្យា SYNC 3 ដែល​អាច​បញ្ជា​ដោយ​សម្លេង​

២៥. ប្រព័ន្ធ Mykey សម្រាប់​កំណត់​ល្បឿន​បើកបរ និង​បញ្ជារ​បិទ​កញ្ចក់​

២៦. ប្រព​ន្ធ័​គ្រប់គ្រង​ការបើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System)​

២៧. ចុះ​ទឹកបាន 800mm (800mm Water Wading)

២៨. ប្រព័ន្ធ​ផ្តល់​ដំ​ណឹ​ង​គ្រោះ​ថ្នាក់​ផ្នែក​ចំ​ហៀ​ង​ និង​ខាងក្រោយ​រ​ថយ​ន្ត (Blind Spot Information System & Cross Traffic Alert)

២៩. ប្រព័ន្ធទ​ប់​លំ​នឹង​ពេល​ចុះ​ចំ​ណោ​ទ (Hill Descent Control)

៣០. ប្រព័ន្ធទ​ប់​លំ​នឹង​រ​ថយ​ន្ត​លើផ្លូវ​កោង និង រអិល និង​ប​ញ្ជៀ​ស​ការក្រឡាប់ (Roll Stability Program and Electronic Stability Program) ៕

អត្ថបទ៖ ថា ម៉ាលីដា