គ្រោះមហន្តរាយធម្មជាតិធំៗទាំង៩ ឆក់យកជីវិតមនុស្សរាប់លាននាក់

  • 2018-07-11 02:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះ​មហន្តរាយ​ធម្មជាតិ បាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​លាន​នាក់​នៅ​លើ​ពិភពលោក​ជា​រៀង​រាល់​ឆ្នាំ។ វា​ពិបាក​ណាស់​ក្នុង​ការ​និយាយ​ថា តើ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ណា​ដែល​គ្រោះថ្នាក់​បំផុត។

ព្យុះសង្ឃរា , រលក​យក្ស​ស៊ូណាមិ , និង​ការ​រញ្ជួយ​ដី​នីមួយៗ មាន​ចំណាត់​ថ្នាក់​ផ្ទាល់​ខ្លួន​របស់​វា ប៉ុន្តែ​ពួក​វា​សុទ្ធ​តែ​អាច​បង្ក​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ដ៏​ធំ ព្រម​ទាំង​ឆក់​យក​ជីវិត​មនុស្ស​ជា​ច្រើន​ទៀត​ផង។

ខាង​ក្រោម​នេះ​គឺ​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ធំៗ​ទាំង​៩ ដែល​ឆក់​យក​ជីវិត​មនុស្ស​រហូត​ដល់​រាប់​លាន​នាក់៖

#១ ទឹក​ជំនន់​ទន្លេ​លឿង Huang He ប្រទេស​ចិន ក្នុងឆ្នាំ១៨៨៧, ១៩៣១ និង ១៩៣៨ បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់

#២ រញ្ជួយ​ដី​នៅ​ខេត្ត Shaanxi ប្រទេស​ចិន ​ក្នុង​ឆ្នាំ​១៥៥៦ បាន​សម្លាប់​មនុស្ស​ប្រមាណ ៨៣០ ០០០នាក់

#៣ រញ្ជួយ​ដី​នៅ​តំបន់ Tangshan ប្រទេស​ចិន ​ក្នុង​ឆ្នាំ​១៩៧៦ បាន​សម្លាប់​មនុស្ស​ប្រមាណ ៦៥០ ០០០នាក់

#៤ ខ្យល់​ព្យុះ​ស៊ីក្លូន Bhola នៅ​ភាគ​ខាង​កើត​ប្រទេស​ប៉ាគីស្ថាន និង​រដ្ឋ West Bengal ប្រទេស​ឥណ្ឌា ​ក្នុង​ឆ្នាំ​១៩៧៩ បាន​សម្លាប់​មនុស្ស​ប្រមាណ ៣០០ ០០០នាក់

#៥ រញ្ជួយ​ដី​នៅ​ប្រទេស​ហៃទី ​ក្នុង​ឆ្នាំ​២០១០ បាន​សម្លាប់​មនុស្ស​ប្រមាណ ៣០០ ០០០នាក់

#៦ រញ្ជួយ​ដី​នៅ​ទីក្រុង Aleppo ប្រទេស​ស៊ីរី ​ក្នុង​ឆ្នាំ១១៣៨ បាន​សម្លាប់​មនុស្ស​ប្រមាណ ២៣០ ០០០នាក់

#៧ រលក​យក្ស​ស៊ូណាមិ នៅ​មហាសមុទ្រ​ឥណ្ឌា ​ក្នុង​ឆ្នាំ២០០៤ បាន​សម្លាប់​មនុស្ស ២២៧ ៨៩៨នាក់

#៨ រញ្ជួយ​ដី​នៅ​ទីក្រុង Haiyuan ប្រទេស​ចិន ​ក្នុង​ឆ្នាំ១៩២០ បាន​សម្លាប់​មនុស្ស​ប្រមាណ ២០០ ០០០នាក់

#៩ ខ្យល់​ព្យុះ​ស៊ីក្លូន Nina នៅ​ក្នុង​ប្រទេស​ចិន ​ក្នុង​ឆ្នាំ១៩៧៥ បាន​សម្លាប់​មនុស្ស​ប្រមាណ ១២៦ ០០០នាក់

ចុច​អាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សេង ឡុង