ជាប្តីល្អត្រូវផ្តល់៤យ៉ាងនេះ ឲ្យប្រពន្ធជាចាំបាច់ ចំណែកប្រពន្ធល្អត្រូវ...

  • 2018-07-11 07:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ស្វាមី​គឺ​ជា​​អ្នក​ឲ្យ ចំណែក​​ភរិយា​គឺ​ជា​អ្នក​ទុក”។ ពាក្យ​នេះ​នៅ​តែ​អាច​ប្រើប្រាស់​បាន​ក្នុង​សង្គម​​គ្រួសារ​សម័យ​បច្ចុប្បន្ន។ ក្នុង​នាម​ជា​ស្វាមី​ល្អ​ម្នាក់ អ្នក​ត្រូវ​តែ​អាច​ផ្ដល់​ឲ្យ​ភរិយា​របស់​ខ្លួន​នូវ​ ៤​យ៉ាង​សំខាន់​ៗ​ដូច​ខាង​ក្រោម៖

១. ផ្ដល់​ប្រាក់​​ផ្គត់ផ្គង់​គ្រួសារ តាម​សមត្ថភាព​របស់​ខ្លួន ដោយ​ឲ្យ​ប្រពន្ធ​ជា​អ្នក​ចាត់ចែង​រឿង​លុយ​កាក់​ទាំង​អស់​ក្នុង​គ្រួសារ។

២. ផ្ដល់​ពេល​វេលា​​ និង​​ភាព​កក់​ក្ដៅ​សម្រាប់​គ្រួសារ នៅ​ពេល​ដែល​គ្រួសារ​ត្រូវ​ការ មិន​ថា​ការ​ជួយ​ការងារ​ផ្ទះ ក៏​ដូច​ជា​ការ​បង្កើត​បរិយាកាស​កក់​ក្ដៅ​ក្នុង​គ្រួសារ។

៣. ផ្ដល់​កិត្តិយស និង​មុខ​មាត់​ឲ្យ​គ្រួសារ ពេល​មាន​កម្មវិធី​សំខាន់​ៗ សប្បាយ​ៗ​ដែល​អាច​នាំ​ប្រពន្ធ​ទៅ​បាន គឺ​ត្រូវ​នាំ​ប្រពន្ធ​ទៅ មិន​គួរ​ទៅ​ម្នាក់​ៗ​ឯង​ដូច​មនុស្ស​នៅ​លីវ​ទេ។

៤. ផ្ដល់​​ទំនុក​ចិត្ត មាន​បញ្ហា​អ្វី​គួរ​តែ​អាច​និយាយ​គ្នា​​ដោយ​បើក​ចំហ ទៅ​ណា​មក​ណា​ត្រូវ​មាន​ដំណឹង និង​ភាព​កក់ក្ដៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ​ត្រូវ​មាន​ភាព​ស្មោះត្រង់ ភក្ដី​ភាព​ចំពោះ​ភរិយា។

ដោយ​ឡែក​ភរិយាល្អ មាន​តួនាទី​រក្សា​ទុក ៤​យ៉ាង​គឺ៖

១. ​រក្សា​ទុក​ដាក់​លុយ​កាក់​ឲ្យ​បាន​ល្អ លុយ​ដែល​ប្ដី​ឲ្យ​​មក ​ត្រូវ​ចេះ​​​ទុក​ដាក់ ចាត់​ចែង​បាន​ត្រឹមត្រូវ។ ត្រូវ​ចេះ​​សន្សំ​ទុក​ខ្លះ ដើម្បី​ទុក​ប្រើ​នៅ​ពេល​មាន​បញ្ហា​​អាសន្ន​នានា។

២. រក្សា​ភ្លើង​ក្នុង និង​ភ្លើង​​ក្រៅ បញ្ហា​​ជម្លោះ​ក្នុង​គ្រួសារ​តែង​កើត​មាន​​​ចៀស​មិន​ផុត ប៉ុន្តែ​​អ្វី​ដែល​មិន​គួរ​ធ្វើ​នោះ​គឺ នាំ​រឿង​មិន​ល្អ​ក្នុង​គ្រួសារ​ទៅ​និយាយ​ចែកចាយ​ឲ្យ​អ្នក​ដទៃ​បាន​ស្ដាប់ ទាំង​អ្នក​ទាំង​នោះ​មិន​ពាក់ព័ន្ធ​ហើយ​មិន​អាច​ជួយ​អ្វី​ដល់​យើង​សោះ។ ការ​បំផ្លាញ​កិត្តិយស ឬ​ក្រេឌីត​ស្វាមី​របស់​ខ្លួន​ គឺ​ប្រៀប​ដូច​ជា​ការ​បំផ្លាញ​សុភមង្គល​គ្រួសារ​​​មួយ​ចំណែក​ដែរ ហើយ​នៅ​ពេល​អ្នក​ត្រូវ​គ្នា​វិញ ក៏​មិន​ដឹង​យក​មុខ​ទៅ​​ទុក​ឯណា​ដូច​គ្នា។

៣. រក្សា​ខ្លួន​ប្រាណ មាន​ស្វាមី​ហើយ​​ត្រូវ​ចេះ​រក្សា​ឥរិយាបថ កុំ​អ្នក​ណា​បបួល​ទៅ​ណា​ក៏​ទៅ អ្នក​ណា​មក​ញ៉ែ ​ឲ្យ​ភ្នែក ក៏​ឲ្យ​ដៃ​ទៅ​គេ​វិញ​នោះ​ទេ។ ត្រូវ​ចេះ​ស្រលាញ់​ខ្លួន​ឯង​ រៀប​ចំ​តុបតែង​ខ្លួន​ឲ្យ​បាន​សមរម្យ ក៏ដូច​ជា​មាន​សិរី​សួស្ដី។

៤. រក្សា​ចិត្ត​ប្ដី ស្វាមី​ដែល​ត្រូវ​​ចង​ឃុំ នឹង​ល្អ​ជាមួយ​អ្នក​តែ​មាត់ ប៉ុន្តែ​ស្វាមី​ដែល​ត្រូវ​មន្ត​ស្នេហ៍ នឹង​ល្អ​ជាមួយ​អ្នក​ដោយ​ចេញ​ពី​ចិត្ត។ ផ្ដល់​ក្ដី​ស្រឡាញ់​​ និង​ទំនុក​ចិត្ត​ទៅ​លើ​គាត់​ឲ្យ​បាន​ច្រើន ហើយ​កុំ​ធ្វើ​អ្វី​​ចង់​តែ​ឈ្នះ ឬ​តាម​តែ​ចិត្ត​ខ្លួន​ឯង​ដូច​កាល​មិន​ទាន់​រៀប​ការ ៕

ប្រភព៖ Kanha   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម