៥ ចំណុច ទូទាត់​តាម QR Code វាយ​លុក​ផ្លូវ​ចិត្ត​អ្នក​ដាក់​លុយ​ក្នុង​កាបូប​ច្រើនៗ

  • 2018-07-11 07:43:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​កាន់​តែ​ដើរ​ទៅ​មុខ ការ​កាន់​លុយ​សុទ្ធ​ដើម្បី​ចាយ​វាយ លែង​ក្លាយ​ជា​ទម្លាប់​សម្រាប់​មនុស្ស​ជំនាន់​ថ្មី ពិសេស​នៅ​ប្រទេស​អភិវឌ្ឍន៍ ដោយ​ខ្លះ​ប្រើ​កាត ហើយ​ខ្លះ​ទៀត​ប្រើ​ត្រឹម Smartphone មាន QR កូដ ជា​ការ​ស្រេច។ Sabay នឹង​លើក​យក ៥ ចំណុច ដែល​អ្នក​កាន់​លុយ​សុទ្ធ អាច​ពិចារណា​ប្រើ​បច្ចេកវិទ្យា​ទាន់​សម័យ​វិញ៖

១. ទទួល​បាន​តម្លៃ​ពិត៖ អ្នក​ទិញ​ចង់​បាន​ថោក អ្នក​លក់​ចង់​បាន​ថ្លៃ មាន​ការ​តថ្លៃ​គ្នា​ទៅ​វិញ​ទៅ​មក ខាត​ពេល​វេលា ជួន​កាល​មិន​ត្រូវ​ថ្លៃ​គ្នា​ទៀត។ តែ​បើ​ប្រើ​ការ​ទូទាត់​តាម​បច្ចេកវិទ្យា ដូច​ឃើញ​ស្រាប់ ទាំង​ទិញ​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ សំបុត្រ​កុន ឬ​ចូល​កន្លែង​កម្សាន្ត​នានា ឲ្យ​តែ​បង់​លុយ​តាម​ស្កេន QR កូដ ឬ​គិត​លុយ​តាម​កម្មវិធី​ទូរសព្ទ​នានា តែង​តែ​មាន​ហើយ បញ្ចុះ​តម្លៃ​តិច​ក្ដី​ច្រើន​ក្ដី។

២. អត់​បារម្ភ​រឿង​បាត់៖ ការ​ចាយ​លុយ​សុទ្ធ​អាច​នឹង​ត្រូវ​ប្រឈម​ហានិភ័យ រីឯ​ចាយ​តាម​ទូរសព្ទ​ដៃ ថ្វីត្បិត​អ្នក​អាច​ជ្រុះ​ទូរសព្ទ ឬ​គេ​លួច​ក៏​ពិត​មែន តែ​គេ​ក៏​មិន​អាច​ចូល​ប្រើ​កម្មវិធី​របស់​អ្នក​បាន​ឡើយ ដោយ​សារ​កម្មវិធី​នីមួយៗ​មាន​លេខ​កូដ​សម្ងាត់​ត្រឹម​ត្រូវ និង​បាន​ការពារ​យ៉ាង​តឹង​រឹង។

៣. ១កាក់ ១សេន ក៏​មិន​ខ្វះ៖ សម្រាប់​អ្នក​ចាយ​លុយ​គិត​ល្អិត​ល្អន់​ប្រាកដ​ជា​ចូលចិត្ត​ចំណុច​នេះ ដោយ​សារ​ពេល​ខ្លះ ទិញ​ហើយ​នៅ​សល់​កន្ទុយ ១កាក់ ១សេន ជាដើម ដោយ​មិន​មាន​លុយ​អាប់ ទើប​ត្រូវ​ចោល​លុយ​នោះ​តែ​ម្ដង។ តែ​ពេល​ប្រើ​តាម App ទោះ​ជា​ចំនួន​តិច​តួច​ប៉ុណ្ណា​ក៏​ដោយ ក៏​ធានា​មិន​ឲ្យ​បាត់​ឡើយ។

៤. កត់​ត្រា​ឲ្យ​ទាំង​អស់៖ ដើម្បី​ឲ្យ​ដឹង​ពី​ចំណូល​ចំណាយ ភាគ​ច្រើន​គេ​និយម​កត់​ត្រា​ពី​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ តែ​ពេល​ខ្លះ​ក៏​រវល់ ហើយ​ពេល​ខ្លះ​ក៏​ភ្លេច ដែល​ជា​ហេតុ​បញ្ជី​ទាំង​នោះ​មិន​សូវ​សុក្រឹត។ តែ​បើ​ចាយ​តាម​បច្ចេកវិទ្យា​វិញ ទិន្នន័យ​ទាំង​អស់​មាន​នៅ​ក្នុង​នោះ​ស្រេច។

៥. អត់​ខ្វល់​រឿង​លុយ៖ មិន​តិច​អ្នក​ទេ​ដែល​រង​ទុក​ជាមួយ​លុយ​ក្លែងក្លាយ ដោយ​ពេល​ខ្លះ​មិន​ចេះ​មើល និង​ចំណាយ​ពេល​ពិនិត្យ អាប់ រាប់ ទទួល​លុយ​លើស​ខ្វះ។ តែ​បើ​ប្រើ​កម្មវិធី​ទូរសព្ទ​វិញ មិន​សូម្បី​ចំណាយ​ពេល​មើល​រូបរាង​លុយ​ផង។

នៅ​កម្ពុជា បច្ចេកវិទ្យា​ចាយ​លុយ​តាម​ទូរសព្ទ​នេះ កំពុង​ពេញ​និយម​នៅ​តាម​ហាង​ប្រេនៗ និង​ហៀរ​ទៅ​ហាង​មួយ​ចំនួន​នៅ​តាម​បណ្តា​ខេត្ត-ក្រុង។

លោកស្រី សុខ សោភា នាយក​ប្រតិបត្តិ​ទីផ្សារ​ធនាគារ អេស៊ីលីដា បាន​និយាយ​ថា៖ " ពេល​នេះ​ធនាគារ អេស៊ីលីដា នៅ​កម្ពុជា យើង​មាន​ដៃគូ​តាម​ហាង​ច្រើន​ជាង​គេ ដល់​ទៅ ៦ ០០០កន្លែង ហើយ​មាន​សឹង ២៥ខេត្ត​ក្រុង... បញ្ចុះ​តម្លៃ​វិញ យើង​មាន​ហាង​ច្រើន​សហការ​ជាមួយ ទាំង​លក់​ខោអាវ អាហារ កន្លែង​កម្សាន្ត បញ្ចុះ​តម្លៃ​ចាប់​ពី ១០-៧០%”។

ក្រៅ​ពី​ចាយ​ប្រាក់​បាន​បញ្ចុះ​តម្លៃ​នៅ​តាម​ហាង​មួយ​ចំនួន សេវា​អេស៊ីលីដា​ទាន់​ចិត្ត​ក៏​អាច​ផ្ញើ​ប្រាក់ បង់​ថ្លៃ​ទឹក​ភ្លើង វិក្កយបត្រ​ផ្សេងៗ​មិន​អស់​កម្រៃ​សេវា​ផង​ដែរ។ សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក ACLEDA Bank Plc.

អត្ថបទ៖ វិទូ