ក្មេង​ប្រុស​ជំទង់ ៤ រូប ចូល​ប្លន់​ហាង Apple ឆៅៗ សរុប​ខាតបង់​ជិត ៣ មុឺន​ដុល្លារ

  • 2018-07-11 13:54:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង Apple Store ស្ថិត​ក្នុង​ផ្សារ​លក់​ទំនិញ Fashion Fair នៃ​ទីក្រុង Fresno រដ្ឋ California បាន​ខាតបង់​ទឹក​ប្រាក់​ប្រមាណ ២៧ ០០០ ដុល្លារ ក្នុង​រយៈ​ពេល​ប៉ុន្មាន​វិនាទី ​ក្រោយ​ក្មេង​ប្រុស ៤ រូប ចូល​មក​ប្លន់​ដោយ​មិន​ខ្លាច​រអា។

តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ប្រចាំ​តំបន់ ពួក​ចោរ​បាន​ឆក់​យក​រាល់​ឧបករណ៍​ទាំង​អស់​ដែល​អាច​ទាញ​ផ្តាច់​ពី​ខ្សែ​ដែល​ដោត​ជាប់​នឹង​តុ ពោល​គឺ​មាន iPhone 6, iPhone 7, iPhone 8 និង iPhone X សរុប​ទាំង​អស់​មាន ២៦ គ្រឿង។ គ្រា​នោះ​អតិថិជន​ម្នាក់​ក៏​បាន​ព្យាយាម​រារាំង​នៅ​នឹង​មាត់​ផ្លូវ​ចេញ ប៉ុន្តែ​ត្រូវ​បាន​ជន​ដៃដល់​រត់​ទៅ​បុក​ឲ្យ​ដួល​នៅ​នឹង​កន្លែង។

ប្រភព​ពី​ប៉ូលិស​បន្ត​ទៀត​ថា​ក្រុម​ចោរ​ប្លន់​មាន​គ្នា ៥ នាក់ បូក​រួម​ទាំង​អ្នក​បើកបរ​រថយន្ត​ចាំ​នៅ​ខាង​ក្រៅ​ម្នាក់ ហើយ​មាន​អាយុ​ចន្លោះ​ពី ១៦ ទៅ ១៨ ឆ្នាំ ខណៈ​បើ​នរណា​ម្នាក់​អាច​ផ្តល់​ដំណឹង​ពី​តម្រុយ​ថា​តើ​ក្រុម​ចោរ​នៅ​ទី​ណា នោះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ៥ ពាន់​ដុល្លារ​ជា​ការ​លើក​ទឹក​ចិត្ត។

https://www.phonearena.com/news/apple-store-ripped-off-while-shocked-customers-stare_id106507​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena | idropnews   ប្រែ​សម្រួល៖ កៅ រក្សា