កំពុង​រកទិញទូរទស្សន៍មែនទេ? មើល​ ៥ ម៉ូដែល​នេះ​ដឹង​តែ​ពេញចិត្ត

  • 2018-07-11 04:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​វិវត្ត​បច្ចេកវិទ្យា​លើ Smart TV ក្នុង​ឆ្នាំ ២០១៨ កំពុង​អភិវឌ្ឍ​កាន់​តែ​ខ្លាំង​ឡើង ជា​កត្តា​ធ្វើ​ឲ្យ​ទីផ្សារ​ប្រកួតប្រជែង​ហាក់​មាន​ភាព​មមាញឹក​ខ្លាំង មិន​ចាញ់​ឧស្សាហកម្ម​ស្មាតហ្វូន​ឬ​កុំព្យូទ័រ​នោះ​ឡើយ។ ផ្អែក​តាម​ក្រុម​ការងារ Forbes បាន​ណែនាំ​បង្ហាញ​នូវ​ទូរទស្សន៍​ឆ្លាតវៃ ៥ ម៉ូឌែល ក្រោម​ការ​តេស្ត​សកល្បង​ទាំង ៥៥ ម៉ូឌែល​ខុស​ពី​គ្នា ទី​បំផុត​អាច​រក​ឃើញ​ជើង​ខ្លាំង​ប្រចាំ​ឆ្នាំ ២០១៨។

១.LG B7A:

  • ប្រភេទ​អេក្រង់: OLED
  • ទំហំ​អេក្រង់/តម្លៃ: ៥៥ អ៊ីញ ថ្លៃ ១ ៥៩៩ ដុល្លារ | ៦៥ អ៊ីញ ថ្លៃ ២ ៥៩៩ ដុល្លារ

LG B7A 4K OLED ជា​ទូរទស្សន៍​ឆ្លាតវៃ​ដ៏​ពេញ​និយម​មួយ តាម​រយៈ​ការ​បំពាក់​នូវ​មុខងារ​ពិសេស​ច្រើន។ អម​ផ្ទៃ​កម្មវិធី webOS 3.5 ជួយ​លើក​សម្រស់​ឲ្យ​កាន់​តែ​ប្រសើរ​មួយ​កម្រិត​ទៀត លាយ​ឡំ​បច្ចេកវិទ្យា Intense Color សក្ដិសម​ការ​ទស្សនា​ខ្សែ​ភាពយន្ត​ឬ​លេង​ហ្គេម​ក្នុង​បន្ទប់​ងងឹត​ដោយ​គ្មាន​បញ្ហា។ អ្វី​ដែល​ពិសេស​មុខងារ Active HDR ជាមួយ Dolby Vision™ ទទួល​បទពិសោធន៍​ខ្ពស់​ដូច​ទស្សនា​ក្នុង​រោងភាពយន្ត។

២.Sony X900E:

  • ប្រភេទ​អេក្រង់: LED

  • ទំហំ​អេក្រង់/តម្លៃ: ៤៩ អ៊ីញ ថ្លៃ ៧៩៨ ដុល្លារ | ៦៥ អ៊ីញ ថ្លៃ ១ ៤៩៨ ដុល្លារ | ៧៥ អ៊ីញ ថ្លៃ ១ ៩៩៩ ដុល្លារ

ចង់​បាន​ទូរទស្សន៍​អេក្រង់​កម្រិត 4K ជាមួយ​តម្លៃ​ទាប Sony X900E សក្ដិសម​សម្រាប់​លោក​អ្នក​បំផុត។ ជា​ប្រភេទ Android TV មាន​ដំណើរការ​កម្មវិធី​ច្រើន​មក​ពី​នាយ បន្សំ​គុណភាព​បង្ហាញ​ពណ៌​ច្បាស់​ដិត​ល្អ មិន​ថា​តែ​នៅ​ទីតាំង​ងងឹត​និង​មាន​ពន្លឺ​ខ្លាំង។ អ្វី​ដែល​ពិសេស​គឺ​ទំហំ​អេក្រង់​ធំ ត្រូវ​ប៉ាន់​រាល់​ជម្រើស​ដែល​អ្នក​ត្រូវការ។

៣.LG SK9000:

  • ​​​​ប្រភេទ​អេក្រង់: LED
  • ទំហំ​អេក្រង់/តម្លៃ: ៥៥ អ៊ីញ ថ្លៃ ១ ១៩៦ ដុល្លារ | ៦៥ អ៊ីញ ថ្លៃ ១ ៧៩៦ ដុល្លារ

ជា​ប្រភេទ Smart TV ធុន​កណ្តាល​បង្កប់​ដោយ​មុខងារ​ពិសេស​ច្រើន អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ច្បាស់​ត្រជាក់​ភ្នែក​នៅ​ពេល​ថ្ងៃ ប៉ុន្តែ​ក្នុង​ទីតាំង​ងងឹត​ធ្វើ​ពុំ​បាន​ប្រសើរ​ខ្លាំង​ដូច Sony X900E នោះ​ឡើយ។ មុខងារ​ឆ្លាតវៃ ដំណើរការ​លើ​ផ្ទៃ​កម្មវិធី webOS 4.0 មាន​ភាព​រហ័ស​និង​ងាយ​ស្រួល​ប្រើ ដោយ​ការ​បញ្ជា​ប្រើ​តាម​រយៈ Mouse ដូច​មាន​លើ PC។

៤.TCL R617:

  • ​​​ប្រភេទ​អេក្រង់: LED

  • ទំហំ​អេក្រង់/តម្លៃ: ៥៥ អ៊ីញ ថ្លៃ ៦៤៩ ដុល្លារ | ៦៥ អ៊ីញ ថ្លៃ ១ ០៩៩ ដុល្លារ

ជា​ប្រភេទ​ទូរទស្សន៍​ឆ្លាតវៃ​មាន​តម្លៃ​ធូរ​ថ្លៃ អាច​បង្ហាញ​រូបភាព​ដល់​កម្រិត 4K បន្សំ​មុខងារ HDR Dolby Vision។ មាន​រន្ធ​ដោត HDMI 2.0 ចំនួន ៣ រន្ធ​ដោត USB 1 រន្ធ​ដោត​កាស ក៏​ដូច​ជា​រន្ធ​ Ethernet ជា​ដើម។ ពិសេស​ត្រង់ Smart TV នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​ទស្សនា​ខ្សែ​ភាព​យន្ត​ច្រើន​ជាង ៥០០ ០០០ ភាគ តាម​រយៈ​ Roku TV។

៥.TCL S405:

  • ប្រភេទ​អេក្រង់: LED

  • ទំហំ​អេក្រង់/តម្លៃ: ៤៣ អ៊ីញ ថ្លៃ ២៧៩ ដុល្លារ | ៤៩ អ៊ីញ ថ្លៃ ៣២៩ ដុល្លារ | ៥៥ អ៊ីញ ថ្លៃ ៣៧៩ ដុល្លារ | ៦៥ អ៊ីញ ថ្លៃ ៨៤៥ ដុល្លារ

កាន់​តែ​ធូរ​ថ្លៃ​ជាង​ម៉ូឌែល TCL R617 ប៉ុន្តែ​ខុស​ត្រង់​ម៉ាក​នេះ​គ្មាន​មុខងារ HDR ពោល​គឺ​កម្រិត​រូបភាព​បង្ហាញ​ចេញ​មក​នៅ​មាន​កម្រិត។ ប៉ុន្តែ​បើ​ធៀប​នឹង​តម្លៃ ពិត​ជា​សក្ដិសម​សម្រាប់​អ្នក​ចង់​ភ្លក់​រសជាតិ​ Smart TV អេក្រង់​ធំ លាយឡំ​មុខងារ​ពិសេសៗ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Forbes   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី