ប៊ិះច្រឡំ! ៤ ចំណុចខុសគ្នារវាង OPPO R15 និង R15 Pro
- 2018-07-10 09:01:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ិះច្រឡំ! ៤ ចំណុចខុសគ្នារវាង OPPO R15 និង R15 Pro
ចន្លោះមិនឃើញ
ខ្ទង់អំឡុងខែមេសា ក្រុមហ៊ុន OPPO បានបញ្ចេញទូរសព្ទ ២ម៉ូដែល ទាំងរូបរាង និងឈ្មោះសឹងតែដូចគ្នាបេះបិទទៅហើយគឺ OPPO R15 និង R15 Pro ដែលជាហេតុធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនហាក់ភ័ន្តច្រឡំគ្នា ថាជាទូរសព្ទតែមួយ។
Sabay នឹងលើកយក ៣ចំណុច បង្ហាញពីភាពខុសគ្នារវាង Smartphone ក្បាលឆកទាំង ២ ខាងលើ៖
ទី១ R15 Pro មានបច្ចេកវិទ្យាការពារជម្រាបទឹក IP67 សម្រាប់ជម្រៅ ១ម៉ែត្រ រយៈពេលកន្លះម៉ោង រីឯ R15 មិនមានឡើយ
ទី២ សេរ៊ី Pro ដើរលឿនជាងបន្តិចដោយសារប្រើ Chip ប្រភេទ Snapdragon 660, GPU Adreno 512, RAM 6GB រីឯសេរ៊ីធម្មតាប្រើ Chip MT6771 Helio P60, GPU Mali G-72, RAM 4/6GB
ទី៣ កាមេរ៉ាមុខមានទំហំដូចគ្នាទេ តែកាមេរ៉ាក្រោយពពួក Pro មាន ២ ទំហំ 16MP/ 20MP រីឯ R15 មាន ២គ្រាប់ដែរ តែទំហំ 16MP/ 5MP
ទី៤ R15 មានការរចនាពិសេសលាយ ៣ពណ៌ ក្នុងសម្បកតែមួយគឺ ស៊ីជម្ពូ ស្វាយ និងខៀវ ឈ្មោះថា R15 Nebula Special Edition (មិនមានលក់នៅកម្ពុជា) ដែលសហការផលិតរវាង OPPO និងលោក Karim Rashid អ្នកឌីហ្សាញល្បីអាមេរិក ព្រមទាំងមានហត្ថលេខារបស់លោកនៅសម្បកខាងក្រោយផងដែរ
ក្រៅពី ៤ ចំណុចនេះ ទាំងថ្មទំហំ ៣ ៤៣០mAh បច្ចេកវិទ្យាសាកថ្មលឿន VOOC អេក្រង់ Super-V Display ទំហំ ៦,២៨អ៊ីញ ការរចនាបែប Clean Desgin និងបច្ចេកវិទ្យាមួយចំនួនទៀត សុទ្ធតែដូចគ្នាទាំងអស់៕